Skip to main content

សាមគ្គី ជាហេតុនាំមកនូវសុខសន្តិភាព និងវឌ្ឍនភាពសង្គម

“ការ​សាមគ្គី ជាហេតុ​នាំមក​នូវ​សេចក្តី​សុខ (សាមគ្គី សាម​គ្គា​នំ ត​បោ សុខា), ​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​”

ការរួបរួម​ សាមគ្គី​គ្នា គឺជា​ហេតុ​នាំមក​នូវ​សេចក្តីសម្រេច​ទាំងឡាយ និង​ជា​កម្លាំង​ដ៏​ខ្លាំងក្លា ដែល​អាច​កសាង​​សេចក្តីចម្រើន​លូតលាស់​គ្រប់​វិស័យ​។ សាមគ្គីភាព គឺជា​គោលការណ៍ដែល​ជន​គ្រប់រូប គ្រប់​វណ្ណៈ​ក្នុងសង្គម​គប្បី​ឈ្វេងយល់ និង​យកចិត្តទុកដាក់ ហើយ​សហការគ្នា ដើម្បី​កសាង​នូវ​ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គមខ្មែរ​។​

បើ​សង្គម​ណា​ជួប​នូវ​ការបែកបាក់ ហើយ​ចង់​បង្រួបបង្រួម​ផ្សះផ្សា​គ្នា​ឡើងវិញ នោះ​ប្រជាពលរដ្ឋ​ក្នុងសង្គម​នោះ គប្បី​ដើរ​តាម​មាគ៌ា​ដែល​នាំមក​នូវ​សាមគ្គីភាព​។ មាគ៌ា ​ឬ​គោល​ធម៌ ដែល​ត្រួស​ត្រាយផ្លូវ​នាំ​ឲ្យ​កើត​សាមគ្គីភាព​មាន៦​យ៉ាង​គឺ​៖

១. ចិត្ត​ប្រកបដោយ​មេត្តា​៖

បាន​ដល់​ការគិត​ល្អ សម្លឹង​មើលគ្នា​ក្នុង​ផ្លូវ​ល្អ មាន​ចេតនា​ល្អ និង​បំណងល្អ​ចំពោះ​គ្នា ស្រឡាញ់​រាប់អាន​គ្នា គិត​ជួយ​ស្ថាបនា​គ្នា ដោយ​មិន​ច្រណែន​ឫស្យា​ដាក់គ្នា មិន​គិត​ដោយ​អគតិ​ចំពោះ​គ្នា មិន​គិត​ព្យាបាទ​គ្នា មិន​ខឹង​គ្នា ចេះ​អភ័យទោស​ចំពោះ​គ្នា​។​

២. ការ​ពោល​ពាក្យ​ប្រកបដោយ​មេត្តា​៖

បាន​ដល់​ការនិយាយ​ល្អ​ចំពោះ​គ្នា និយាយ​គ្នា​ដោយ​សេចក្តីស្រឡាញ់​រាប់អាន ចេះ​ប្រើ​សម្តី​ឲ្យ​កម្លាំងចិត្ត​គ្នា​ក្នុង​គ្រា​ដែល​អ្នកដទៃ ជួប​សេចក្តី​ទុក្ខលំបាក និយាយ​ណែនាំ​ក្នុង​ផ្លូវ​ល្អ និង​មាន​ប្រយោជន៍ តែ​មិនត្រូវ​និយាយ​ជាន់ពន្លិច​បន្ថែម និង​មិន​និយាយដើម​ពីក្រោយ​ខ្នង ឬ​មិន​កុហក​បោកប្រាស់​។​

៣. ការប្រព្រឹត្ត​ប្រកបដោយ​មេត្តា​៖

បាន​ដល់​ការធ្វើ​ល្អ​ចំពោះ​គ្នា ជ្រោមជ្រែង​គ្នា​ខាង​កម្លាំង​ទ្រព្យ ឬ​កម្លាំងកាយ មាន​សេចក្តី​ឱនលំទោន​ចំពោះ​គ្នា ចេះ​គោរព​គ្នា ធ្វើ​ល្អ​ចំពោះ​គ្នា​រហូត ដោយ​មិនត្រូវ​បៀតបៀន​គ្នា និង​មិន​ធ្វើបាប​គ្នា​។​

៤. ការចែករំលែក​៖

បាន​ដល់​ការចែករំលែក​ភោគផល​ដល់​គ្នា​ដោយ​យុត្តិធម៌ មាន​សេចក្តី​ស្មើភាព​គ្នា អើពើ​គ្នា​ជានិច្ច ជួយ​អនុគ្រោះ​គ្នា ដោយ​មិនត្រូវ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន និង​មិន​យក​ប្រៀប​គ្នា​។​

៥. ការគោរព​ច្បាប់​ និង​សិទ្ធិសេរីភាព​អ្នកដទៃ​៖

បាន​ដល់​ការ​បដិបត្តិ​តាមច្បាប់​របស់​រដ្ឋ បទបញ្ជា ឬបទ​វិន័យ ​ផ្សេងៗ​របស់​ស្ថាប័ន និង​គោរព​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​គ្រប់រូប​។

៦. ការបង្រួបបង្រួម​ទស្សនៈ´

បាន​ដល់ ការយល់ឃើញ​ស្របគ្នា គិត​ក្នុង​គោលដៅ​ដូចគ្នា សម្រួល​គំនិត​ឲ្យ​ត្រូវ​គ្នា ស្វែងរក​ចំណុចរួម និង​រក្សាទុក​ចំណុច​ផ្សេង​របស់​គ្នា​និង​គ្នា ដោយ​មិនគួរ​ប្រកាន់ខ្ជាប់​តែ​ការយល់ឃើញ​របស់ខ្លួន​ជាធំ តែ​ត្រូវ​ចេះ​ស្តាប់​មតិយោបល់​របស់​អ្នកដទៃ​។​

​គោល​ធម៌​ទាំង៦​យ៉ាងនេះ អាចបង្កើត​ឲ្យ​មាន​សាមគ្គីភាព ស្ថិរភាព សុខសន្តិភាព  និង​វឌ្ឍនភាព​ទាំងពួងក្នុងសង្គម​។  

​ព្រះ​ជិនស្រី ទ្រង់​ត្រាស់​សម្តែង​ថា «​សាមគ្គី សាម​គ្គា​នំ ត​បោ សុខា​។ ការ​សាមគ្គី ជាហេតុ​នាំមក​នូវ​សេចក្តី​សុខ​»​។ ឯ​បុ​រា​ណា​ចា​រ្យ​ខ្មែរ បាន​ពោល​ទុក​ថា «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​»

Comments

Popular posts from this blog

ផល​វិបាកធ្ងន់ធ្ងរ​ពី​អំពើ​ពុក​រលួយ

អំពើ​ពុក​រលួយ​ដែលមានស្ទើរគ្រប់​ទីកន្លែង ពីលើដល់ក្រោម ធ្វើឱ្យមានផលវិបាកធ្ងន់ធ្ងរ​ចំពោះសង្គម។ ខាងក្រោមនេះ​ជា​ផលវិបាកធំៗ ដែលកើតមាន​ជាទូទៅ៖​ ផលប៉ះពាល់សេដ្ឋកិច្ច៖ ការវិនិយោគបរទេស និងក្នុងស្រុកថយចុះ ដោយសារខ្វះទំនុកចិត្ត និងស្ថិរភាព ការបែងចែកធនធានសាធារណៈ និងមូលនិធិមិនចំទិសដៅសម្រាប់​សេវាសាធារណៈសំខាន់ៗ ថ្លៃដើមនៃការធ្វើអាជីវកម្មកើនឡើងដោយសារអំពើស៊ីសំណូក សូកប៉ាន់ និងបែបបទ​មិនល្អ ការខ្ទប់​សេដ្ឋកិច្ច និងការអភិវឌ្ឍ ឥទ្ធិពលនយោបាយ៖ ធ្វើឱ្យបាត់ទំនុក​ចិត្ត​សាធារណៈ​លើ​ស្ថាប័ន​រដ្ឋាភិបាល និង​នីតិរដ្ឋ ធ្វើឱ្យ​ចុះខ្សោយនៃបទដ្ឋានប្រជាធិបតេយ្យ និងគណនេយ្យភាព ធ្វើឱ្យមាន​ការប្រមូលផ្តុំអំណាចនៅក្នុងដៃរបស់ក្រុមសម្ពន្ធជនពុករលួយ ​រាំងខ្ទប់​​គណបក្ស​ប្រឆាំង​នយោបាយ ជាពិសេស​បក្សក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល ផលប៉ះពាល់សង្គម៖ ធ្វើឱ្យមានវិសមភាពកាន់តែធ្ងន់ធ្ងរ នៅពេលដែលមន្ត្រីពុករលួយប្រើ ឬបង្វែរធនធានសាធារណៈខុសទិសដៅ ថយចុះលទ្ធភាពទទួលបានសេវាសាធារណៈប្រកបដោយគុណភាព ដូចជា ការថែទាំសុខភាព និងការអប់រំ បំផ្លិច​បំផ្លាញគុណធម៌ការងារ​ និងឱកាសការងារស្មើគ្នា បំបែកភាពល្អូកល្អើន ស្អិតរមួត និងសាមគ្គីភាព​ក្នុងសង្គម និងការចូលរួមការងារសង្គម​រប...

ព្រះពុទ្ធសាសនា និង​នយោបាយ

តាម​ទស្សនៈ​ព្រះពុទ្ធសាសនា នយោបាយ​គួរ​ត្រូវ​ដឹកនាំ​ដោយ​ គោលការណ៍ ​មេត្តា បញ្ញា/ប្រាជ្ញា និង​អហិង្សា ។ ព្រះពុទ្ធសាសនាសង្កត់ធ្ងន់លើទំនាក់ទំនងគ្នាទៅវិញទៅមកនៃសត្វលោក និង លើកកម្ពស់សុខុមាលភាព និងសុភមង្គលរបស់បុគ្គលគ្រប់រូបជាសង្គមតែមួយ ។ នៅក្នុងបរិបទនយោបាយ មានន័យថា ការផ្តោតទៅលើការបង្កើត សង្គមមួយប្រកបដោយ យុត្តិធម៌ និងសមធម៌ ដែលលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់របស់សង្គម​ ។ ការ​អប់រំ ឬ​ប្រៀនប្រដៅរបស់​​​ព្រះពុទ្ធសាសនា​ ជំរុញឱ្យអ្នកដឹកនាំគ្រប់គ្រងដោយស្មារតីទទួលខុសត្រូវខាងសីលធម៌ និង​ផ្តល់​អាទិភាព​​ដល់​​សុខុមាល​​ភាព​​របស់​​ប្រជាជន​​ជាង​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬអំណាច។ ​អ្នកដឹកនាំ​ត្រូវតែមាន​​គុណសម្បត្ដិ ដូចជា ភាពស្មោះត្រង់ សុចរិតភាព និងភាពមិនអាត្មានិយម។ គោលការណ៍ សមធម៌ យុត្តិធម៍ និងសមភាព​ គឺ​ជា​​ស្នូល​នៃ​ការយល់ដឹង​អំពី​​ទស្សនៈ​នយោបាយរបស់​ពុទ្ធសាសនា។ លើសពីនេះទៅទៀត ទស្សនវិជ្ជាពុទ្ធសាសនាលើកកម្ពស់ការចូលរួមរបស់បុគ្គលគ្រប់រូប​ក្នុងដំណើរការនយោបាយ ដោយសង្កត់ធ្ងន់លើសកម្មភាពដោយសម្បជញ្ញៈ និងសីលធម៌។ មាន​ន័យ​ថា បុគ្គល​ត្រូវ​តែ​ចូល​រួម​ក្នុង​នយោបាយ​ដោយ​មាន​សតិសម្បជញ្ញៈ មាន​ការ​យល់​ដឹង និង​ការ​តាំង​ចិត្ត​ចំពោ...

គោលដៅ​ទី១៦៖ សន្តិភាព យុត្តិធម៌​និងស្ថាប័នរឹងមាំ

លើកកម្ពស់សង្គមដែលមានសន្តិភាព និងប្រកបដោយបរិយាបន្ន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់​​នូវការទទួលបានយុត្តិធម៌សម្រាប់ប្រជាជនគ្រប់រូប និងកសាងស្ថាប័នដែលមានប្រសិទ្ធភាព គណនេយ្យភាព និងបរិយាប័ន្ននៅគ្រប់កម្រិត។ គោលដៅទី១៦ គឺអំពីការលើកកម្ពស់សង្គមប្រកបដោយសន្តិភាព និងបរិយាបន្ន ការផ្តល់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា និងការកសាងស្ថាប័នប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងបរិយាបន្ននៅគ្រប់កម្រិតទាំងអស់។ ប្រជាជន នៅគ្រប់ទីកន្លែង រស់នៅដោយគ្មានការភ័យខ្លាចនូវអំពើហិង្សាគ្រប់ទម្រង់ និងមានសុវត្ថិភាពគ្រប់ពេលក្នុង​ជីវិតរបស់ពួកគាត់ មិនថា ជាតិសាសន៍ ជំនឿ ឬនិន្នាការផ្លូវភេទរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ជម្លោះហិង្សាដែលកំពុងកើតមាន​ជា​បន្ត និងថ្មីៗ នៅជុំវិញពិភពលោកកំពុងធ្វើដំណើរប្រាសចាកមាគ៌ាសកលលោកឆ្ពោះ​ទៅកាន់សន្តិភាព និងប្រាសចាក​ពី​ការ​សម្រេចជោគជ័យ​នូវគោលដៅទី១៦នេះ​។ ជាការគួរឱ្យព្រួយបារម្ភណាស់ ដែលនៅឆ្នាំ២០២២ យើងបានឃើញជាក់ស្ដែង​នូវមរណភាព​ជនស៊ីវិលទាក់ទងនឹងជម្លោះ កើនឡើងច្រើនជាង​​៥០ភាគរយ ដែលនេះ​ជាលើកដំបូងចាប់តាំងពីប្រទេសនានា​បាន​អនុម័តរបៀបវារៈ​សម្រាប់សម្រេចគោលដៅនៅឆ្នាំ​២០៣០ - ដែលមរណភាពនេះ ភាគច្រើនដោយ​សារតែសង្គ្រា...