Skip to main content

Posts

Showing posts with the label Kem Ley

គោលការណ៍ ឬលក្ខណៈពិសេស ១០ចំណុច​របស់ បណ្ឌិត​កែម​ ឡី

គោលការណ៍ ឬលក្ខណៈពិសេស ១០ចំណុច​របស់ បណ្ឌិត​ កែម​ ឡី ១. លោក កែម ឡី ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ ចំពោះ​ភាពក្លាហាន​របស់លោក​។ ពលរដ្ឋ​ខ្មែរ និង​អ្នកសារព័ត៌មាន តែងតែ​ចាត់ទុក លោក កែម ឡី ជា​អ្នក​និយាយ​រិះគន់​មិន​សំចៃមាត់ ចំពោះ​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​។ ក្រៅពី​ការរិះគន់ លោក កែម ឡី តែងតែ​ផ្តល់​ដំណោះស្រាយ​តាមបែប​វិទ្យាសាស្ត្រ និង​បែប​តក្ក​វិទ្យា​( Logical)​ ។ លើសពីនេះ បើទោះបីជា លោក កែម ឡី ធ្លា​ប់រង​ការគំរាមកំហែង​ដល់​អាយុជីវិត​ក៏ដោយ តែ​បុរស​មាឌ​ដំបង និង​សម្បុរ​ស្រអែម​រូបនេះ មិនដែល​ផ្លាស់ប្តូរ​មនសិការ និង​ការងារ​របស់ខ្លួន​ឡើយ​។ ២. លោក កែម ឡី បាន​លះបង់​យ៉ាងច្រើន ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការបញ្ចេញមតិ​។ លោក កែម ឡី សុខចិត្ត​លះបង់​ជីវិត ចោល​ប្រពន្ធ និង​កូន​ជាទី​ស្រឡាញ់​របស់លោក ដើម្បី​ធ្វើ​ការងារ​ស្រាវជ្រាវ​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​។ មុន​ទទួលមរណភាព លោក កែម ឡី បាន​បង្កើត​យុទ្ធនាការ​ « ១០០​រាត្រី​ »​ ។ ១០០​រាត្រី គឺជា​សកម្មភាព​របស់​លោក ក្នុងការ​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០០​ខ្នង​ផ្ទះ ដើម្បី​ស្រាវជ្រាវ​ពី​បញ្ហា​របស់​ពលរដ្ឋ និង​ចងក្រង​ជា​ឯកសារ ទុក...