មានវិធីដែលបងប្អូន យុវជន ឬពលរដ្ឋសកម្មម្នាក់ៗ អាច ចូល រួម ចំណែក ក្នុង ការ លើក កម្ពស់ និងធ្វើឱ្យមាន យុត្តិធម៌ សង្គម នៅ ក្នុង សហគមន៍មូលដ្ឋាន ដូចខាងក្រោម។ ស្វ័យអប់រំ៖ ប្រើពេលដើម្បីស្វែងយល់អំពីភាពអយុត្តិធម៌សង្គមដែលប៉ះពាល់ខ្លាំង ដល់ សហគមន៍ របស់ លោក អ្នក ។ អានសៀវភៅ អត្ថបទ និងស្តាប់ទស្សនៈពីក្រុមប្រជាពលរដ្ឋដែលទន់ខ្សោយ ក្រីក្រ និងខ្វះខាត។ ពង្រីក ការ យល់ដឹងកាន់តែស៊ីជម្រៅអំពីវិសមភាពជាប្រព័ន្ធ។ ផ្សព្វផ្សាយភាពអយុត្តិធម៌របស់ក្រុមពលរដ្ឋទន់ខ្សោយ ក្រីក្រ និងខ្វះខាត៖ ប្រើវេទិការបស់លោកអ្នក មិន ថា ប្រព័ន្ធ ផ្សព្វផ្សាយសង្គម ព្រឹត្តិការណ៍សហគមន៍ ឬការសន្ទនា ដើម្បីផ្សព្វផ្សាយឱ្យកាន់តែឮទូលំទូលាយ នូវ ភាពអយុត្តិធម៌ ដែលសហគមន៍ ប្រឈមនឹងការរើសអើង និងការគៀបសង្កត់នានា។ សកម្មបង្កើតឱកាស សម្រាប់ក្រុម ដែលខ្វះតំណាងដើម្បីចែករំលែករឿងដែលកើតឡើង។ គាំទ្រអង្គការក្នុងស្រុក៖ ស្រាវជ្រាវ និងចូលរួមជាមួយអង្គការក្រៅរដ្ឋាភិបាល និង សង្គមស៊ីវិល ដែល មាន មូលដ្ឋាន ឬស្នាក់ការនៅក្នុងសហគមន៍ ជាមួយ ក្រុមតស៊ូមតិ ឬ ក្រុមដែលខំប្រឹងប្រែងជួយក្រុម ដែល កំពុង ធ្វើ ការ លើភាពអយុត្តិធម៌សង្គ...
Belief in the GDP's core value: Solidarity, Justice, Non-Violence, Freedom, and Integrity.