Skip to main content

Posts

Showing posts with the label អប់រំ

តើវាពិតជាពិបាកយល់ណាស់ មែនទេ?

ប្រជាធិបតេយ្យ គឺជាប្រព័ន្ធនយោបាយមួយដែលអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃ​របស់ប្រជាពលរដ្ឋ (រដ្ឋធម្មនុញ្ញ មាត្រា​៥១ថ្មី)។ ប្រព័ន្ធប្រជាធិបតេយ្យ អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ ចូលរួមក្នុងដំណើរការនៃ​ការ​សម្រេចចិត្ត និងនិយាយ ឬ​បញ្ចេញមតិ​ ​​អំពីការគ្រប់គ្រងប្រទេសរបស់ខ្លួន​។ ជាធម្មតា​ ប្រជាធិបតេយ្យ ត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃសង្គមទំនើប ដែលផ្តល់តម្លៃលើ សិទ្ធិ សេរីភាព និងសមភាព របស់ប្រជាពលរដ្ឋគ្រប់រូប​។ នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ ប្រជាពលរដ្ឋ បោះឆ្នោត​ជ្រើសរើស​តំណាង (តំណាងរាស្ត្រ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់)។ តំណាងរាស្ត្រ ឬ​ក្រុមប្រឹក្សា​ឃុំសង្កាត់ ត្រូវធ្វើការ​ជំនួស​​ប្រជាពលរដ្ឋ​ម្ចាស់អំណាច ក្នុងការបង្កើត ឬតាក់តែង​ច្បាប់ និងគោលនយោបាយផ្សេងៗ​ជាប្រយោជន៍សង្គម​ជាតិ។ តំណាងរាស្ត្រ និងក្រុមប្រឹក្សា​ឃុំសង្កាត់ ទាំងនេះត្រូវទទួលខុសត្រូវចំពោះប្រជា​ពលរដ្ឋ ហើយត្រូវ​ប្រជាពលរដ្ឋ​ បោះឆ្នោតទម្លាក់ប្រសិនបើ ​តំណាងរាស្ត្រ​ និងក្រុមប្រឹក្សា​ឃុំសង្កាត់ទាំងនេះ មិនទទួលខុសត្រូវចំពោះការងារ ​ឬ​​សកម្មភាពរបស់ខ្លួន តាមរយៈការបោះឆ្នោតទៀងទាត់​៥ឆ្នាំម្ដង​​។ លទ្ធិប្រជាធិបតេយ្យ ក៏មានន័យថា ការការពារ សិទ្ធិ និងសេរីភាព របស់​ប្រជាពលរដ្ឋ​ម...

អ្វី​ជា អំពើពុករលួយ?

អំពើពុករលួយ៖ តើមានភាពខុសគ្នាដូចម្ដេចមុន និងក្រោយ ​អានសេចក្ដីពន្យល់​អំពីនិយមន័យ​នៃអំពើ​ពុករលួយ អំពើពុករលួយ សំដៅលើអាកប្បកិរិយាមិនស្មោះត្រង់ ឬគ្មានសីលធម៌របស់បុគ្គលនៅក្នុងមុខតំណែងមានសិទ្ធិអំណាច ឬ​មានអាជ្ញា (អាជ្ញាធរ)។ នៅក្នុងបរិបទនៃប្រទេសកម្ពុជា អំពើពុករលួយមានន័យថា មនុស្ស​មួយចំនួនដែល​កំពុងកាន់តំណែងមានឥទ្ធិពល ​ដូចជា​មន្ត្រីរដ្ឋាភិបាល ជាដើម​ អាចបំពានអំណាចដើម្បីយកផលប្រយោជន៍ផ្ទាល់ខ្លួន  ជាជាងបម្រើផលប្រយោជន៍​ល្អ​បំផុត ដើម្បីប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។ អំពើពុករលួយអាចមានទម្រង់ផ្សេងៗគ្នា ដូចជា ការស៊ីសំណូក ការកេងបន្លំ បក្ខពួកនិយម និងការអនុគ្រោះនិយម។ ជាឧទាហរណ៍ មន្ត្រីរដ្ឋាភិបាលពុករលួយអាច​ទារ ឬទទួលយកប្រាក់ ឬអំណោយជាថ្នូរនឹងការផ្តល់សេវាជាក់លាក់ ឬផ្តល់ការអនុគ្រោះពិសេស​អ្វីមួយ។ នេះអាចរារាំងដល់ការប្រព្រឹត្តទៅដោយយុត្តិធម៌ និងប្រកបដោយប្រសិទ្ធភាពនៃស្ថាប័នរដ្ឋាភិបាល បំផ្លាញទំនុកចិត្តសាធារណៈ និងជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រទេសទាំងមូល។ នៅក្នុងប្រទេសកម្ពុជា ក៏ដូច​ប្រទេសជាច្រើនទៀតដែរ អំពើពុករលួយអាចប៉ះពាល់ដល់វិស័យផ្សេងៗ រួមមាន នយោបាយ អាជីវកម្ម ការអនុវត្តច្បាប់ និងសេវាសាធារណៈ។ វាអាចនា...

ព្រះពុទ្ធ​សាសនា និងនយោបាយ

តាម​ទស្សនៈ​ព្រះពុទ្ធសាសនា នយោបាយ​គួរ​ត្រូវ​ដឹកនាំ​ដោយ​គោលការណ៍ ​មេត្តា បញ្ញា/ប្រាជ្ញា និង​អហិង្សា។ ព្រះពុទ្ធសាសនាសង្កត់ធ្ងន់លើទំនាក់ទំនងគ្នាទៅវិញទៅមកនៃសត្វលោក និងលើកកម្ពស់សុខុមាលភាព និងសុភមង្គលរបស់បុគ្គលគ្រប់រូបជាសង្គមតែមួយ។ នៅក្នុងបរិបទនយោបាយ មានន័យថា ការផ្តោតទៅលើការបង្កើតសង្គមមួយប្រកបដោយ យុត្តិធម៌ និងសមធម៌ ដែលលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់របស់សង្គម​។ ការ​អប់រំ ឬ​ប្រៀនប្រដៅរបស់​​​ព្រះពុទ្ធសាសនា​ ជំរុញឱ្យអ្នកដឹកនាំគ្រប់គ្រងដោយស្មារតីទទួលខុសត្រូវខាងសីលធម៌ និង​ផ្តល់​អាទិភាព​​ដល់​​សុខុមាល​​ភាព​​របស់​​ប្រជាជន​​ជាង​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬអំណាច។ ​អ្នកដឹកនាំ​ត្រូវតែមាន​​គុណសម្បត្ដិ ដូចជា ភាពស្មោះត្រង់ សុចរិតភាព និងភាពមិនអាត្មានិយម។ គោលការណ៍ សមធម៌ យុត្តិធម៍ និងសមភាព​ គឺ​ជា​​ស្នូល​នៃ​ការយល់ដឹង​អំពី​​ទស្សនៈ​នយោបាយរបស់​ពុទ្ធសាសនា។ លើសពីនេះទៅទៀត ទស្សនវិជ្ជាពុទ្ធសាសនាលើកកម្ពស់ការចូលរួមរបស់បុគ្គលគ្រប់រូប​ក្នុងដំណើរការនយោបាយ ដោយសង្កត់ធ្ងន់លើសកម្មភាពដោយសម្បជញ្ញៈ និងសីលធម៌។ មាន​ន័យ​ថា បុគ្គល​ត្រូវ​តែ​ចូល​រួម​ក្នុង​នយោបាយ​ដោយ​មាន​សតិសម្បជញ្ញៈ មាន​ការ​យល់​ដឹង និង​ការ​តាំង​ចិត្ត​ចំពោះ​អហិង្...

សាមគ្គី ជាហេតុនាំមកនូវសុខសន្តិភាព និងវឌ្ឍនភាពសង្គម

“ការ​សាមគ្គី ជាហេតុ​នាំមក​នូវ​សេចក្តី​សុខ ( ​ សាមគ្គី សាម​គ្គា​នំ ត​បោ សុខា), ​ ​ សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​” ការរួបរួម​ សាមគ្គី​គ្នា គឺជា​ហេតុ​នាំមក​នូវ​សេចក្តីសម្រេច​ទាំងឡាយ និង​ជា​កម្លាំង​ដ៏​ខ្លាំងក្លា ដែល​អាច​កសាង​​សេចក្តីចម្រើន​លូតលាស់​គ្រប់​វិស័យ​។ សាមគ្គីភាព គឺជា​គោលការណ៍ដែល​ជន​គ្រប់រូប គ្រប់​វណ្ណៈ​ក្នុងសង្គម​គប្បី​ឈ្វេងយល់ និង​យកចិត្តទុកដាក់ ហើយ​សហការគ្នា ដើម្បី​កសាង​នូវ​ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គមខ្មែរ​។​ បើ​សង្គម​ណា​ជួប​នូវ​ការបែកបាក់ ហើយ​ចង់​បង្រួបបង្រួម​ផ្សះផ្សា​គ្នា​ឡើងវិញ នោះ​ប្រជាពលរដ្ឋ​ក្នុងសង្គម​នោះ គប្បី​ដើរ​តាម​មាគ៌ា​ដែល​នាំមក​នូវ​សាមគ្គីភាព​។ មាគ៌ា ​ឬ​គោល​ធម៌ ដែល​ត្រួស​ត្រាយផ្លូវ​នាំ​ឲ្យ​កើត​សាមគ្គីភាព​មាន៦​យ៉ាង​គឺ​៖ ១. ចិត្ត​ប្រកបដោយ​មេត្តា​៖ បាន​ដល់​ការគិត​ល្អ សម្លឹង​មើលគ្នា​ក្នុង​ផ្លូវ​ល្អ មាន​ចេតនា​ល្អ និង​បំណងល្អ​ចំពោះ​គ្នា ស្រឡាញ់​រាប់អាន​គ្នា គិត​ជួយ​ស្ថាបនា​គ្នា ដោយ​មិន​ច្រណែន​ឫស្យា​ដាក់គ្នា មិន​គិត​ដោយ​អគតិ​ចំពោះ​គ្នា មិន​គិត​ព្យាបាទ​គ្នា មិន​ខឹង​គ្នា ចេះ​អភ័យទោស​ចំពោះ​គ្នា​។​ ២. ការ​ពោល​ពាក្យ​ប្រកបដោយ​មេត្តា​៖ បាន​ដល់​ការនិយាយ​ល្អ​ច...

សាមគ្គី និង​ សាមគ្គីធម៌

ធម្មទេសនា ថ្ងៃទី២៣-៨-៦៦ របស់ភិក្ខុ យឹម-សំអឿន វត្តលង្កា ភ្នំពេញ, ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៦៦ សាមគ្គីកថា នមោ តស្ស ភគវតា អរហតោ សម្មា សម្ពុទ្ធស្ស ។ សូម​នមស្ការ ចំពោះ​ព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ (ព្រម​ទាំង​ព្រះ​ធម៌ និង​ព្រះ​អរិយសង្ឃ ដោយ​សេចក្ដី​គោរព)។ ​វេលា​នេះ អាត្មាភាព​សូម​ដក​ស្រង់​យក​ពុទ្ធភាសិតថា៖ “សុខា សង្ឃស្ស សាមគ្គី“ ប្រែថា ” សេចក្ដី​ព្រម​ព្រៀង​គ្នារវាង​ពួក​ក្រុម​នាំ​ឱ្យកើត​សន្តិ​សុខ​(ក្នុង​លោក​)“ ​ដែល​មាន​សម្ដែង​ជា​ធម្មាធិដ្ឋានក្នុង ឱវាទ​ប្បាតមោក្ខ” ជា​ធម្មស្ស​វនា​ការ ដូច​តទៅ​នេះ៖ សាមគ្គីមាន៣យ៉ាងគឺ៖ ​១. កាយសាមគ្គី = សេចក្ដី​ព្រម​ព្រៀង​គ្នា​ដោយ​កាយ គឺ​កិច្ច​ដែល​កើត​ឡើង​ក្នុង​ពួក​របស់​ខ្លួន ត្រូវ​តែ​ជួយ​ខ្នះ​ខ្នែង​ដោយ​កម្លាំង​កាយ​អប​ស្ទប​ព្រួត​គ្នា​ធ្វើ ដើម្បី​ញ៉ាំង​កិច្ច​ការ​នោះឱ្យឆាប់​សម្រេច​ដូច​បំណង​។ ម្យ៉ាង​ទៀត ​ការ​ប្រព្រឹត្តិ​ខ្លួន​ឱ្យ​​មាន​សណ្ដាប់​ធ្នាប់​ដោយ​កាយ​ដែល​មាន​របៀប​រៀបរយ​ដូច​គ្នា ហៅថា “កាយសាមគ្គី” ។ ២. វចីសាមគ្គី = សេចក្ដី​ព្រម​ព្រៀង​គ្នា​ដោយ​ពាក្យ​សំដី គឺ​ហេតុ​ការណ៍​ រឿង​រ៉ាវ ឬ កម្ម​វិធ...