គោលការណ៍ ឬលក្ខណៈពិសេស ១០ចំណុចរបស់ បណ្ឌិត កែម ឡី ១. លោក កែម ឡី ត្រូវបានគេឲ្យតម្លៃខ្ពស់ ចំពោះភាពក្លាហានរបស់លោក។ ពលរដ្ឋខ្មែរ និងអ្នកសារព័ត៌មាន តែងតែចាត់ទុក លោក កែម ឡី ជាអ្នកនិយាយរិះគន់មិនសំចៃមាត់ ចំពោះចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល និងគណបក្សប្រឆាំង។ ក្រៅពីការរិះគន់ លោក កែម ឡី តែងតែផ្តល់ដំណោះស្រាយតាមបែបវិទ្យាសាស្ត្រ និងបែបតក្កវិទ្យា( Logical) ។ លើសពីនេះ បើទោះបីជា លោក កែម ឡី ធ្លាប់រងការគំរាមកំហែងដល់អាយុជីវិតក៏ដោយ តែបុរសមាឌដំបង និងសម្បុរស្រអែមរូបនេះ មិនដែលផ្លាស់ប្តូរមនសិការ និងការងាររបស់ខ្លួនឡើយ។ ២. លោក កែម ឡី បានលះបង់យ៉ាងច្រើន ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ។ លោក កែម ឡី សុខចិត្តលះបង់ជីវិត ចោលប្រពន្ធ និងកូនជាទីស្រឡាញ់របស់លោក ដើម្បីធ្វើការងារស្រាវជ្រាវជាប្រយោជន៍ដល់ពលរដ្ឋខ្មែរ។ មុនទទួលមរណភាព លោក កែម ឡី បានបង្កើតយុទ្ធនាការ « ១០០រាត្រី » ។ ១០០រាត្រី គឺជាសកម្មភាពរបស់លោក ក្នុងការរស់នៅជាមួយប្រជាពលរដ្ឋខ្មែរចំនួន១០០ខ្នងផ្ទះ ដើម្បីស្រាវជ្រាវពីបញ្ហារបស់ពលរដ្ឋ និងចងក្រងជាឯកសារ ទុក...
Belief in the GDP's core value: Solidarity, Justice, Non-Violence, Freedom, and Integrity.