Skip to main content

Posts

Showing posts with the label តម្លាភាព

ព្រែកជីក៖ គុណសម្បត្តិ និង គុណវិបត្តិ

ខាងក្រោមនេះ ជា​ការសិក្សា​លើ គុណសម្បត្តិ និងគុណវិបត្តិ ពាក់ព័ន្ធ​នឹង​ការសាងសង់​ព្រែកជីក។​ វា​ជាការសិក្សា​​អំពី គម្រោងសាងសង់ព្រែកជីក​ទូទៅ និងមិនសំដៅ​តែលើ គម្រោងសាងសង់ ព្រែកជីក​ហ្វូណន​តេជោ​ទេ។ គុណសម្បត្តិ៖ ការដឹកជញ្ជូន និងការតភ្ជាប់តំបន់៖ ព្រែក ឬ​ប្រឡាយអាចពង្រឹងបណ្តាញដឹកជញ្ជូន ធ្វើឱ្យមានចលនាទំនិញ និង​ការធ្វើដំណើរ (មនុស្ស) ដែលអាចមានសក្តានុពល​ធ្វើឱ្យពាណិជ្ជកម្ម និងការតភ្ជាប់រវាងតំបន់/ស្រុកខេត្ត កាន់តែល្អប្រសើរ។ អភិវឌ្ឍន៍សេដ្ឋកិច្ច៖ ព្រែកជីកអាចជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងទាក់ទាញការវិនិយោគ ជាពិសេស វាជួយសម្រួលដល់ពាណិជ្ជកម្ម និងការដឹកជញ្ជូន។ ការគ្រប់គ្រងទឹក៖ ព្រែកជីក​អាចត្រូវបានប្រើក្នុងគោលគោលបំណងគ្រប់គ្រងទឹក ដូចជាការគ្រប់គ្រងទឹកជំនន់ ប្រព័ន្ធធារាសាស្រ្ត និងការផ្គត់ផ្គង់ទឹកសម្រាប់គោលបំណងកសិកម្ម ឬឧស្សាហកម្ម។ វិស័យទេសចរណ៍ និងការកម្សាន្ត៖ ប្រិសនបើ ព្រែកជីក ត្រូវបានរៀបរចនាបានល្អ វា​អាចក្លាយជាតំបន់ទេសចរណ៍ និងផ្តល់ឱកាសកម្សាន្តដូចជា ការជិះទូក នេសាទ និងសកម្មភាពកម្សាន្ត​តាម​មាត់ទឹក​។ គុណវិបត្តិ ឬបញ្ហាត្រូវដោះស្រាយ៖ ផលប៉ះពាល់បរិស្ថាន៖ ការសាងសង់ប្រឡាយអាចមានផលប៉ះពាល់អវិជ្ជមានដ...