Skip to main content

Posts

Showing posts from November, 2023

ឆ្នាំងបាយរបស់គ្រូបោក គឺមនុស្សឆោត

មន្ត​អាគម​​គាថា ​យ័ន្ត​​កថា កើត​ឡើង​​អំពី​​ការ​​មិន​ដឹង​​នូវ​​សច្ច​ភាព​​នៃ​​ជីវិត​។ ​រឿង​​ទាំង​អស់​​នេះ ​បើ​​ទោះ ​ជា​​​មាន​ប្រសិទ្ធ​ភាព ​ក៏​​ព្រះ​សម្មា​សម្ពុទ្ធ​​ទ្រង់​​ហាម​​ភិក្ខុ​សង្ឃ​​មិន​​ឱ្យ​​ធ្វើ​​ដែរ​ គឺ​​ហាម​​ទាំង​​ធ្វើ​ឱ្យ​​គេ​ ហាម​​ទាំង​​ធ្វើ​​ប្រើ​​ខ្លួន​ឯង​ ព្រោះ​​ជា​​វិជ្ជា​​មួយ​​ដែល​​បិទ​បាំង​​នូវ​​ចំ​ណេះ​ដឹង​​ក្នុង​​រឿង​​ជី​វិត​ ជា​​វិជ្ជា​​នាំ​ឱ្យ​​មនុស្ស​​ជឿ​​ខុស​ ព្រះ​អង្គ​​ទ្រង់​​ហៅ​ថា ​តិរច្ឆាន​​វិជ្ជា ​​(វិជ្ជា​​ដែល​​ទទឹង​ទាស់​ ឬ​​ខ្ទាស់​​នឹង​​ច្បាប់​​ធម្ម​ជាតិ​)​។ ​ វិជ្ជា​ដែលគេ​ជឿ​ថា​ខ្លាំងពូកែ មិនមែន​សុទ្ធតែ​មិន​សក្តិ​សិទ្ធ​នោះ​ទេ ប៉ុន្តែ​ពី​បុរាណកាល​មក អ្នករៀន​វិជ្ជា​ទាំងនោះ ត្រូវតែ​មាន​ត្រណម​តឹង​រឹង​ទើប​អាច​រក្សា​មន្តានុភាព​បាន។ ម្យ៉ាងទៀត គ្រូ​ពី​បុរាណ មុននឹង​បង្រៀន ឬ​ផ្ទេរ​វិជ្ជា​ទាំងនោះ​ដល់​សិស្ស ពួកគាត់​តែងតែ​ពិសោធ​ទឹកចិត្ត​សិស្ស ថា​តើ​សិស្ស​នោះ​អួត​ក្អេងក្អាង​ឬ​ល្មោភ​លោភលន់​ដែរ​ឬទេ។ ត្រណម​ដែល​អ្នករៀន​របៀន​ទាំងនោះ​ត្រូវ​តម​មាន​ដូចជា៖​ ​មិន​ឱ្យ​យក​វិជ្ជា​ទាំងនោះ​ទៅ​រកស៊ី គឺ​ទុក​គ្រាន់តែ​ការពារ​ខ្លួន ឬ​ទុក​គ្រាន់តែ​សង្គ្រោះ​អ្នកដទៃ ដោយ​មិន​ឱ្យ​ទាមទារ​សគុណ។ ​ទ

ចំណេះដឹងរបស់ពលរដ្ឋ (Citizen Knowledge)

ចំណេះដឹងរបស់ពលរដ្ឋ គឺជាចំណេះដឹងដែលពលរដ្ឋត្រូវមាន ពាក់ព័ន្ធនឹង សិទ្ធិ ការទទួលខុសត្រូវ និងប្រព័ន្ធនយោបាយនៅក្នុងប្រទេសរបស់ខ្លួន។ ចំណេះដឹងរបស់ពលរដ្ឋ ជាផ្នែកយ៉ាងសំខាន់នៅក្នុងប្រទេសដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ ព្រោះចំណេះដឹងនេះ នាំឱ្យពលរដ្ឋអាចសម្រេចចិត្តច្បាស់លាស់ប្រកបដោយបញ្ញា ឱ្យមានរដ្ឋាភិបាលដែលខ្លួនចង់បាន និងចូលរួមប្រកបដោយអត្ថន័យនៅក្នុងដំណើរការនយោបាយ។ មានប្រភពផ្សេងៗជាច្រើនដែលអាចលើកកម្ពស់ ចំណេះដឹងរបស់ពលរដ្ឋ។ ប្រភពទាំងនេះមានដូចជា (១) ការអប់រំផ្លូវការ (២) ការរៀនក្រៅផ្លូវការ និង (៣) បទពិសោធន៍ផ្ទាល់ខ្លួន។ ការអប់រំផ្លូវការអាចមានដូចជា ថ្នាក់ពលរដ្ឋ ថ្នាក់ប្រវត្តិសាស្ត្រ និងថ្នាក់ព្រឹត្តិការណ៍បច្ចុប្បន្ន នៅតាមសាលា។ ការរៀនក្រៅផ្លូវការអាចមានដូចជា ការអានអត្ថបទព័ត៌មាន ការមើលវេទិកាពិភាក្សានយោបាយ និងការជជែកជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អំពីនយោបាយ។ បទពិសោធន៍ផ្ទាល់ខ្លួនអាចមានដូចជា ការចូលរួមក្នុង ការបោះឆ្នោត ការតវ៉ាផ្សេងៗ និងចូលរួមដោយស្ម័គ្រចិត្តក្នុងយុទ្ធនាការឃោសនានយោបាយ។ ចំណេះដឹងរបស់​ពលរដ្ឋ មានសារៈសំខាន់ដោយសារហេតុផលមួយចំនួន ដែលណេះដឹងទាំងនេះ នាំឱ្យប្រជាពលរដ្ឋ៖ ចេះសម្រេចចិត្តច្បាស់លាស់ថា ត្រូវបោះឆ្នោតឱ្យអ