Skip to main content

ចំណេះដឹងរបស់ពលរដ្ឋ (Citizen Knowledge)

ចំណេះដឹងរបស់ពលរដ្ឋ គឺជាចំណេះដឹងដែលពលរដ្ឋត្រូវមាន ពាក់ព័ន្ធនឹង សិទ្ធិ ការទទួលខុសត្រូវ និងប្រព័ន្ធនយោបាយនៅក្នុងប្រទេសរបស់ខ្លួន។ ចំណេះដឹងរបស់ពលរដ្ឋ ជាផ្នែកយ៉ាងសំខាន់នៅក្នុងប្រទេសដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ ព្រោះចំណេះដឹងនេះ នាំឱ្យពលរដ្ឋអាចសម្រេចចិត្តច្បាស់លាស់ប្រកបដោយបញ្ញា ឱ្យមានរដ្ឋាភិបាលដែលខ្លួនចង់បាន និងចូលរួមប្រកបដោយអត្ថន័យនៅក្នុងដំណើរការនយោបាយ។

មានប្រភពផ្សេងៗជាច្រើនដែលអាចលើកកម្ពស់ ចំណេះដឹងរបស់ពលរដ្ឋ។ ប្រភពទាំងនេះមានដូចជា (១) ការអប់រំផ្លូវការ (២) ការរៀនក្រៅផ្លូវការ និង (៣) បទពិសោធន៍ផ្ទាល់ខ្លួន។ ការអប់រំផ្លូវការអាចមានដូចជា ថ្នាក់ពលរដ្ឋ ថ្នាក់ប្រវត្តិសាស្ត្រ និងថ្នាក់ព្រឹត្តិការណ៍បច្ចុប្បន្ន នៅតាមសាលា។

ការរៀនក្រៅផ្លូវការអាចមានដូចជា ការអានអត្ថបទព័ត៌មាន ការមើលវេទិកាពិភាក្សានយោបាយ និងការជជែកជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អំពីនយោបាយ។
បទពិសោធន៍ផ្ទាល់ខ្លួនអាចមានដូចជា ការចូលរួមក្នុង ការបោះឆ្នោត ការតវ៉ាផ្សេងៗ និងចូលរួមដោយស្ម័គ្រចិត្តក្នុងយុទ្ធនាការឃោសនានយោបាយ។
ចំណេះដឹងរបស់​ពលរដ្ឋ មានសារៈសំខាន់ដោយសារហេតុផលមួយចំនួន ដែលណេះដឹងទាំងនេះ នាំឱ្យប្រជាពលរដ្ឋ៖
  • ចេះសម្រេចចិត្តច្បាស់លាស់ថា ត្រូវបោះឆ្នោតឱ្យអ្នកណា និងត្រូវគាំទ្រគោលនយោបាយអ្វីខ្លះ។
  • ចេះតាមឃ្លាំមើលមន្ត្រីជាប់ឆ្នោត និងជំរុញឱ្យមន្ត្រីជាប់ឆ្នោតនោះចេះទទួលខុសត្រូវចំពោះសកម្មភាពការងារបម្រើ​ពលរដ្ឋ។
  • ចូលរួមជជែកក្នុងវេទិកាសាធារណៈប្រកបដោយអត្ថន័យ។
  • ចេះការពារសិទ្ធិ និងសេរីភាពរបស់ខ្លួន។
មានបញ្ហាប្រឈមខ្លះ ក្នុងការលើកកម្ពស់ចំណេះដឹងពលរដ្ឋ។ បញ្ហាប្រឈមទាំងនេះរួមមាន៖
  • រដ្ឋាភិបាល និងនយោបាយ កាន់តែមានភាពស្មុគស្មាញ។
  • ការផ្សព្វផ្សាយព័ត៌មានបំភាន់ និងព័ត៌មានមិនពិត។
  • ការថយចុះនៃការអប់រំពលរដ្ឋនៅតាមសាលារៀន។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏នៅមានដំណោះស្រាយ ក្នុងការលើកកម្ពស់ចំណេះដឹងរបស់​ពលរដ្ឋដែរ ដែលដំណោះស្រាយទាំងនេះ មានដូចជា៖
  • បញ្ចូលកម្មវិធីអប់រំពលរដ្ឋវិជ្ជា ប្រកបដោយគុណភាពខ្ពស់នៅតាមសាលារៀន។
  • គាំទ្រឱ្យមានបណ្ណាល័យសាធារណៈ និងប្រភពព័ត៌មាន និងចំណេះដឹងផ្សេងៗ។
  • ការលើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងវេទិកាជជែកជាសាធារណៈ។
  • ការលើកកម្ពស់ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

Comments

Popular posts from this blog

ព្រះពុទ្ធសាសនា និង​នយោបាយ

តាម​ទស្សនៈ​ព្រះពុទ្ធសាសនា នយោបាយ​គួរ​ត្រូវ​ដឹកនាំ​ដោយ​ គោលការណ៍ ​មេត្តា បញ្ញា/ប្រាជ្ញា និង​អហិង្សា ។ ព្រះពុទ្ធសាសនាសង្កត់ធ្ងន់លើទំនាក់ទំនងគ្នាទៅវិញទៅមកនៃសត្វលោក និង លើកកម្ពស់សុខុមាលភាព និងសុភមង្គលរបស់បុគ្គលគ្រប់រូបជាសង្គមតែមួយ ។ នៅក្នុងបរិបទនយោបាយ មានន័យថា ការផ្តោតទៅលើការបង្កើត សង្គមមួយប្រកបដោយ យុត្តិធម៌ និងសមធម៌ ដែលលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់របស់សង្គម​ ។ ការ​អប់រំ ឬ​ប្រៀនប្រដៅរបស់​​​ព្រះពុទ្ធសាសនា​ ជំរុញឱ្យអ្នកដឹកនាំគ្រប់គ្រងដោយស្មារតីទទួលខុសត្រូវខាងសីលធម៌ និង​ផ្តល់​អាទិភាព​​ដល់​​សុខុមាល​​ភាព​​របស់​​ប្រជាជន​​ជាង​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬអំណាច។ ​អ្នកដឹកនាំ​ត្រូវតែមាន​​គុណសម្បត្ដិ ដូចជា ភាពស្មោះត្រង់ សុចរិតភាព និងភាពមិនអាត្មានិយម។ គោលការណ៍ សមធម៌ យុត្តិធម៍ និងសមភាព​ គឺ​ជា​​ស្នូល​នៃ​ការយល់ដឹង​អំពី​​ទស្សនៈ​នយោបាយរបស់​ពុទ្ធសាសនា។ លើសពីនេះទៅទៀត ទស្សនវិជ្ជាពុទ្ធសាសនាលើកកម្ពស់ការចូលរួមរបស់បុគ្គលគ្រប់រូប​ក្នុងដំណើរការនយោបាយ ដោយសង្កត់ធ្ងន់លើសកម្មភាពដោយសម្បជញ្ញៈ និងសីលធម៌។ មាន​ន័យ​ថា បុគ្គល​ត្រូវ​តែ​ចូល​រួម​ក្នុង​នយោបាយ​ដោយ​មាន​សតិសម្បជញ្ញៈ មាន​ការ​យល់​ដឹង និង​ការ​តាំង​ចិត្ត​ចំពោ...

គណបក្សនយោបាយមូលដ្ឋានថ្មី (ឯកសារដើមពី VOA ជាភាសាអង់គ្លេស) ត្រូវបានប្រកាស

  ស្ថាបនិក​ និងតំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម) ឈរ​បង្ហាញ​មុខ​ក្រោយការបោះឆ្នោត​នៅថ្ងៃទី០២ ខែសីហា ឆ្នាំ​២០១៥ នៅផ្ទះមួយនៅក្នុងខណ្ឌ​សែន សុខ រាជធានីភ្នំពេញ (រូបថត​ដោយ Hul Reaksmey/VOA Khmer)   រាជធានី​ភ្នំពេញ —  ស្ថាបនិក​បណ្តាញ​សង្គម​ដ៏​ល្បី​មួយ​បាន​ប្រកាស​បង្កើត​គណបក្ស​នយោបាយ​ថ្មី។ ក្រុម​ស្ថាបនិកបាននិយាយ​នៅក្នុងសេចក្តីប្រកាសមួយថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានគោលបំណងកាត់បន្ថយអំពើពុករលួយ និងបង្កើនយុត្តិធម៌សង្គម ។ លោក [សាម អ៊ីន] ថ្នាក់ដឹកនាំ​ ​និង​ជា​ស្ថាបនិកមួយរូបនៃ​​​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​បាន​ប្រាប់វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ផ្សាយភាសាខ្មែរ នៅ​ក្នុង​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យថា៖ គណបក្ស​នេះ​​ខុស​ពី (គណបក្សផ្សេង)​ ដោយ​អនុវត្ត​វិមជ្ឈការ​​​នៅ​​មូលដ្ឋាន ​។ លោក [សាម អ៊ីន] និងស្ថាបនិកគណបក្សផ្សេងទៀតនិយាយថា វិធីសាស្រ្តបែបនេះនឹងបង្កើត​នូវ “លទ្ធិប្រជាធិបតេយ្យពិតប្រាកដ” នៅក្នុងប្រទេសដែលនៅតែនិយម​​អំណាចមជ្ឈការ និងបុគ្គល ហើយដើរតាមគំរូនយោបាយដែលធ្វើបានតិចតួចចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបង្កើតរដ្ឋកម្ពុជាទំនើប។ លោក [សាម អ៊ីន] មាននិយាយថា គណបក្ស...

សន្ដិភាព តាមទស្សនៈ​ព្រះពុទ្ធសាសនា

ស្ថិតក្នុងសម្ពាធ​នៃលោកាភិវឌ្ឍន៍ មនុស្សទូទាំងសាកលលោក ​​កំពុង​ប្រឈម​​មុខ​នឹង​បញ្ហានៃ​ការដណ្ដើម​ធនធានធម្មជាតិ ដើម្បីស្នងនូវការ​លូតលាស់ផ្នែកវត្ថុនិយម និងបរិភោគ​និយម ដែលជាកត្ដាមួយនាំមក​នូវវិបត្តិផ្នែកទស្សនគិត ​ឬជាដើមហេតុនៃការ​ខ្វែងគំនិងគ្នា​ ផ្នែក​សេដ្ឋកិច្ច នយោបាយ សង្គម។ ការ​ខ្វែងគំនិតនេះ នាំមកនូវផលប៉ះទង្គិចទាំងផ្នែករាងកាយ និងចិត្ត​វិញ្ញាណ ដែលយើង​អាច​និយាយក្នុងភាសាសន្ដិភាព​ថា “ហិង្សា”។ អំពើហិង្សាកើតឡើងរវាងប្រទេស និងប្រទេស ឬ​ប្រជាជន និងប្រជាជន ​ក្នុងសង្គមត្រូវរកវិធីដោះស្រាយរម្ងាប់អំពើទាំងនេះ ដើម្បីសន្ដិ ស្ងប់​សុខរបស់ប្រជាជន​។ បើជារឿង​ប៉ះពាល់ផ្នែកសន្ដិសុខរវាងប្រទេស គេត្រូវ​ការ​រក​ដំណោះ​​ស្រាយ​ដោយ​សន្ដិវិធី ដោយការចរចា និងធ្វើសន្ធិសញ្ញា​រវាងប្រទេស ដោយមានការទទួល​ស្គាល់​អំពី​ប្រទេស​ជាមិត្ត ឬ​សហគមន៍​លោក ដែលហៅឈ្មោះជាផ្លូវការថា “អង្គការសហប្រជាជាតិ” ឬ​អង្គការ​​នានា ដែលទទួលបន្ទុក ផ្នែកដំណោះស្រាយរកសន្ដិភាព ចំណែកជម្លោះរវាង​ប្រជាជន ​និងប្រជាជន គេត្រូវការរក​ដំណោះស្រាយ ឬសម្របសម្រួលគ្នា តែសម្រាប់បុគ្គលមួយ​ចំនួន ​ដែល​ត្រូវការ​សន្ដិភាព​យ៉ាងពិតប្រាកដ គេត្រូវការវិវេកខ្លួន ដោយផ្ដោតលើអារម្មណ៍មាន​សតិ ​ជាទី​តាំង...