Skip to main content

Posts

Showing posts with the label អយុត្តិធម៌សង្គម

វិធី​​ដែលយុវជន ពលរដ្ឋសកម្ម ​អាចចូលរួមជួយដោះស្រាយភាពអយុត្តិធម៌សង្គម

មានវិធីដែលបងប្អូន យុវជន ឬពលរដ្ឋសកម្មម្នាក់ៗ អាច ​ ចូល ​ រួម ​ ចំណែក ​ ក្នុង ​ ការ ​ លើក ​ កម្ពស់ ​ និងធ្វើឱ្យមាន​ យុត្តិធម៌ ​ សង្គម ​ នៅ ​ ក្នុង ​ សហគមន៍មូលដ្ឋាន ដូចខាងក្រោម។  ស្វ័យអប់រំ៖ ប្រើពេលដើម្បីស្វែងយល់អំពីភាពអយុត្តិធម៌សង្គមដែលប៉ះពាល់ខ្លាំង ដល់ ​ សហគមន៍ ​ របស់ ​ លោក ​ អ្នក ​ ។ អានសៀវភៅ អត្ថបទ និងស្តាប់ទស្សនៈពីក្រុមប្រជាពលរដ្ឋដែលទន់ខ្សោយ ក្រីក្រ និងខ្វះខាត។ ពង្រីក ​ ការ ​ យល់ដឹងកាន់តែស៊ីជម្រៅអំពីវិសមភាពជាប្រព័ន្ធ។ ផ្សព្វផ្សាយភាពអយុត្តិធម៌របស់ក្រុមពលរដ្ឋទន់ខ្សោយ ក្រីក្រ និងខ្វះខាត៖ ប្រើវេទិការបស់លោកអ្នក មិន ​ ថា ​ ប្រព័ន្ធ ​ ផ្សព្វផ្សាយសង្គម ព្រឹត្តិការណ៍សហគមន៍ ឬការសន្ទនា ដើម្បីផ្សព្វផ្សាយឱ្យកាន់តែឮទូលំទូលាយ នូវ ភាពអយុត្តិធម៌ ដែលសហគមន៍ ប្រឈមនឹងការរើសអើង និងការគៀបសង្កត់នានា។ សកម្មបង្កើតឱកាស សម្រាប់ក្រុម ដែលខ្វះតំណាងដើម្បីចែករំលែករឿងដែលកើតឡើង។ គាំទ្រអង្គការក្នុងស្រុក៖ ស្រាវជ្រាវ និងចូលរួមជាមួយអង្គការក្រៅរដ្ឋាភិបាល និង សង្គមស៊ីវិល ដែល ​ មាន ​ មូលដ្ឋាន ឬស្នាក់ការនៅក្នុងសហគមន៍ ជាមួយ ក្រុមតស៊ូមតិ ឬ ក្រុមដែលខំប្រឹងប្រែងជួយក្រុម ដែល ​ កំពុង ​ ធ្វើ ​ ការ ​​ លើភាពអយុត្តិធម៌សង្គ...