Skip to main content

Posts

Showing posts with the label កសិ​ឧស្សាហកម្ម

សម្បទានដីសេដ្ឋកិច្ច៖ ឈ្វេងយល់​អំពី គុណវិបត្តិ និងគុណសម្បត្តិ​

សម្បទានដីសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា សំដៅលើការជួលដី​សាធារណៈរបស់រដ្ឋ (ដីរបស់ប្រជារាស្ត្រខ្មែរ) ឬ​ដីដែលកាន់កាប់​គ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងប្រើប្រាស់ដោយបក្សកាន់អំណាច គឺជួលឲ្យទៅក្រុមហ៊ុនឯកជន សម្រាប់គោលបំណងកសិកម្ម កសិឧស្សាហកម្ម ឬនិស្សារណកម្ម​។ សម្បទានដីសេដ្ឋកិច្ច បានក្លាយជាប្រធានបទមួយពោរពេញដោយភាពចម្រូងចម្រាស និងការជជែកវែកញែកមិនដាច់ស្រេច ដោយសារតែផលប៉ះពាល់សង្គម បរិស្ថាន និងសេដ្ឋកិច្ច ពី​សម្បទានសេដ្ឋកិច្ចទាំងនេះ។ ខាងក្រោមនេះគឺជា គុណវិបត្តិ    និង គុណសម្បត្តិ   ដែលទាក់ទងនឹងសម្បទានដីសេដ្ឋកិច្ច៖ គុណវិបត្តិ៖ ១. ការទន្ទ្រានយកដី និងការផ្លាស់ទីលំនៅ៖ ការរិះគន់​ចំៗ​អំពី សម្បទានដីសេដ្ឋកិច្ច ( ELCs ) គឺបញ្ហា​នៃ​ការទន្ទ្រានដី និងការបណ្តេញប្រជារាស្ត្រ​​ចេញពីសហគមន៍ដែលរស់នៅទីនោះ។ ក្នុងករណីខ្លះ សម្បទានដីសេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​ ប្រជារាស្ត្រ ដែលជា​ជនជាតិដើមភាគតិច កសិករ និងក្រុមដែលងាយរង​គ្រោះ​ផ្សេងៗ​ទៀត​ បាត់បង់ដីធ្លី បាត់បង់ការងារ និងជីវភាពរស់នៅ។ ២. ការកាប់បំផ្លាញព្រៃឈើ និងផលប៉ះពាល់បរិស្ថាន៖ សម្បទានដីសេដ្ឋកិច្ច ច្រើនតែ​ពាក់ព័ន្ធ​​នឹងការកាប់បំផ្លាញព្រៃឈើ ការបំផ្លិចបំផ្ល...