Skip to main content

Posts

Showing posts from January, 2023

សាមគ្គី និង​ សាមគ្គីធម៌

ធម្មទេសនា ថ្ងៃទី២៣-៨-៦៦ របស់ភិក្ខុ យឹម-សំអឿន វត្តលង្កា ភ្នំពេញ, ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៦៦ សាមគ្គីកថា នមោ តស្ស ភគវតា អរហតោ សម្មា សម្ពុទ្ធស្ស ។ សូម​នមស្ការ ចំពោះ​ព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ (ព្រម​ទាំង​ព្រះ​ធម៌ និង​ព្រះ​អរិយសង្ឃ ដោយ​សេចក្ដី​គោរព)។ ​វេលា​នេះ អាត្មាភាព​សូម​ដក​ស្រង់​យក​ពុទ្ធភាសិតថា៖ “សុខា សង្ឃស្ស សាមគ្គី“ ប្រែថា ” សេចក្ដី​ព្រម​ព្រៀង​គ្នារវាង​ពួក​ក្រុម​នាំ​ឱ្យកើត​សន្តិ​សុខ​(ក្នុង​លោក​)“ ​ដែល​មាន​សម្ដែង​ជា​ធម្មាធិដ្ឋានក្នុង ឱវាទ​ប្បាតមោក្ខ” ជា​ធម្មស្ស​វនា​ការ ដូច​តទៅ​នេះ៖ សាមគ្គីមាន៣យ៉ាងគឺ៖ ​១. កាយសាមគ្គី = សេចក្ដី​ព្រម​ព្រៀង​គ្នា​ដោយ​កាយ គឺ​កិច្ច​ដែល​កើត​ឡើង​ក្នុង​ពួក​របស់​ខ្លួន ត្រូវ​តែ​ជួយ​ខ្នះ​ខ្នែង​ដោយ​កម្លាំង​កាយ​អប​ស្ទប​ព្រួត​គ្នា​ធ្វើ ដើម្បី​ញ៉ាំង​កិច្ច​ការ​នោះឱ្យឆាប់​សម្រេច​ដូច​បំណង​។ ម្យ៉ាង​ទៀត ​ការ​ប្រព្រឹត្តិ​ខ្លួន​ឱ្យ​​មាន​សណ្ដាប់​ធ្នាប់​ដោយ​កាយ​ដែល​មាន​របៀប​រៀបរយ​ដូច​គ្នា ហៅថា “កាយសាមគ្គី” ។ ២. វចីសាមគ្គី = សេចក្ដី​ព្រម​ព្រៀង​គ្នា​ដោយ​ពាក្យ​សំដី គឺ​ហេតុ​ការណ៍​ រឿង​រ៉ាវ ឬ កម្ម​វិធ