Skip to main content

Posts

ធាតុសំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យ

លទ្ធិប្រជាធិបតេយ្យ គឺជាទស្សនៈយ៉ាងស្មុគស្មាញដែលមានការបកស្រាយ ពន្យល់ផ្សេងៗគ្នា ប៉ុន្តែមានធាតុបីសំខាន់ៗ ដែលត្រូវបានចាត់ទុកជាទូទៅថា ជាធាតុសំខាន់៖ គុណតម្លៃគ្រឹះ សិទ្ធិមនុស្ស និងសេរីភាព៖ ការគោរពសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ដូចជា សេរីភាពក្នុងការនិយាយ ការជួបជុំ សាសនា និងសារព័ត៌មាន មានសារៈសំខាន់ណាស់សម្រាប់ការចូលរួម និងការបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ។ សមភាព ឬភាពស្មើមុខគ្នាចំពោះមុខច្បាប់៖ ការប្រព្រឹត្តចំពោះ ប្រជាពលរដ្ឋត្រូវស្មើភាពគ្នា តាមផ្លូវច្បាប់ ដោយមិនគិតពីកត្តាណាមួយ ដូចជា ពូជសាសន៍ សាសនា ភេទ ឬស្ថានភាពសេដ្ឋកិច្ចសង្គមជាដើម។ ការគ្រប់គ្រងដោយការយល់ព្រម៖ ភាពស្របច្បាប់នៃរដ្ឋាភិបាលកើតចេញពីការយល់ព្រមពី ប្រជាពលរដ្ឋ ដែលតាមធម្មតា គឺតាមរយៈនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ រចនាសម្ព័ន្ធ និងដំណើរការនយោបាយ៖ នីតិរដ្ឋ ឬការដឹកនាំប្រទេសដោយច្បាប់៖ ប្រជាពលរដ្ឋគ្រប់រូប រួមទាំងមន្ត្រីរដ្ឋាភិបាល ត្រូវស្ថិតនៅក្រោមច្បាប់ដូចគ្នា ហើយគ្មាននរណាម្នាក់នៅពីលើច្បាប់ ឬអាចយកច្បាប់មកជាន់ឈ្លីនោះទេ។ ការបែងចែកអំណាច និងជញ្ជីងអំណាច (ការត្រួតពិនិត្យ និងតុល្យភាព)៖ អំណាចត្រូវចែកដាច់ពីគ្នា រវាងស្ថាប័នរបស់រាជរដ្ឋាភិបាល។ អំណាច...

ឆ្នាំងបាយរបស់គ្រូបោក គឺមនុស្សឆោត

មន្ត​អាគម​​គាថា ​យ័ន្ត​​កថា កើត​ឡើង​​អំពី​​ការ​​មិន​ដឹង​​នូវ​​សច្ច​ភាព​​នៃ​​ជីវិត​។ ​រឿង​​ទាំង​អស់​​នេះ ​បើ​​ទោះ ​ជា​​​មាន​ប្រសិទ្ធ​ភាព ​ក៏​​ព្រះ​សម្មា​សម្ពុទ្ធ​​ទ្រង់​​ហាម​​ភិក្ខុ​សង្ឃ​​មិន​​ឱ្យ​​ធ្វើ​​ដែរ​ គឺ​​ហាម​​ទាំង​​ធ្វើ​ឱ្យ​​គេ​ ហាម​​ទាំង​​ធ្វើ​​ប្រើ​​ខ្លួន​ឯង​ ព្រោះ​​ជា​​វិជ្ជា​​មួយ​​ដែល​​បិទ​បាំង​​នូវ​​ចំ​ណេះ​ដឹង​​ក្នុង​​រឿង​​ជី​វិត​ ជា​​វិជ្ជា​​នាំ​ឱ្យ​​មនុស្ស​​ជឿ​​ខុស​ ព្រះ​អង្គ​​ទ្រង់​​ហៅ​ថា ​តិរច្ឆាន​​វិជ្ជា ​​(វិជ្ជា​​ដែល​​ទទឹង​ទាស់​ ឬ​​ខ្ទាស់​​នឹង​​ច្បាប់​​ធម្ម​ជាតិ​)​។ ​ វិជ្ជា​ដែលគេ​ជឿ​ថា​ខ្លាំងពូកែ មិនមែន​សុទ្ធតែ​មិន​សក្តិ​សិទ្ធ​នោះ​ទេ ប៉ុន្តែ​ពី​បុរាណកាល​មក អ្នករៀន​វិជ្ជា​ទាំងនោះ ត្រូវតែ​មាន​ត្រណម​តឹង​រឹង​ទើប​អាច​រក្សា​មន្តានុភាព​បាន។ ម្យ៉ាងទៀត គ្រូ​ពី​បុរាណ មុននឹង​បង្រៀន ឬ​ផ្ទេរ​វិជ្ជា​ទាំងនោះ​ដល់​សិស្ស ពួកគាត់​តែងតែ​ពិសោធ​ទឹកចិត្ត​សិស្ស ថា​តើ​សិស្ស​នោះ​អួត​ក្អេងក្អាង​ឬ​ល្មោភ​លោភលន់​ដែរ​ឬទេ។ ត្រណម​ដែល​អ្នករៀន​របៀន​ទាំងនោះ​ត្រូវ​តម​មាន​ដូចជា៖​ ​មិន​ឱ្យ​យក​វិជ្ជា​ទាំងនោះ​ទៅ​រកស៊ី គឺ​ទុក​គ្រាន់តែ​ការពារ​ខ្លួន ឬ​ទុក​គ្រាន់តែ​សង្គ្រោះ​អ្នកដទៃ ដោយ​មិន​ឱ្យ​ទាមទារ​សគុណ...

ចំណេះដឹងរបស់ពលរដ្ឋ (Citizen Knowledge)

ចំណេះដឹងរបស់ពលរដ្ឋ គឺជាចំណេះដឹងដែលពលរដ្ឋត្រូវមាន ពាក់ព័ន្ធនឹង សិទ្ធិ ការទទួលខុសត្រូវ និងប្រព័ន្ធនយោបាយនៅក្នុងប្រទេសរបស់ខ្លួន។ ចំណេះដឹងរបស់ពលរដ្ឋ ជាផ្នែកយ៉ាងសំខាន់នៅក្នុងប្រទេសដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ ព្រោះចំណេះដឹងនេះ នាំឱ្យពលរដ្ឋអាចសម្រេចចិត្តច្បាស់លាស់ប្រកបដោយបញ្ញា ឱ្យមានរដ្ឋាភិបាលដែលខ្លួនចង់បាន និងចូលរួមប្រកបដោយអត្ថន័យនៅក្នុងដំណើរការនយោបាយ។ មានប្រភពផ្សេងៗជាច្រើនដែលអាចលើកកម្ពស់ ចំណេះដឹងរបស់ពលរដ្ឋ។ ប្រភពទាំងនេះមានដូចជា (១) ការអប់រំផ្លូវការ (២) ការរៀនក្រៅផ្លូវការ និង (៣) បទពិសោធន៍ផ្ទាល់ខ្លួន។ ការអប់រំផ្លូវការអាចមានដូចជា ថ្នាក់ពលរដ្ឋ ថ្នាក់ប្រវត្តិសាស្ត្រ និងថ្នាក់ព្រឹត្តិការណ៍បច្ចុប្បន្ន នៅតាមសាលា។ ការរៀនក្រៅផ្លូវការអាចមានដូចជា ការអានអត្ថបទព័ត៌មាន ការមើលវេទិកាពិភាក្សានយោបាយ និងការជជែកជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អំពីនយោបាយ។ បទពិសោធន៍ផ្ទាល់ខ្លួនអាចមានដូចជា ការចូលរួមក្នុង ការបោះឆ្នោត ការតវ៉ាផ្សេងៗ និងចូលរួមដោយស្ម័គ្រចិត្តក្នុងយុទ្ធនាការឃោសនានយោបាយ។ ចំណេះដឹងរបស់​ពលរដ្ឋ មានសារៈសំខាន់ដោយសារហេតុផលមួយចំនួន ដែលណេះដឹងទាំងនេះ នាំឱ្យប្រជាពលរដ្ឋ៖ ចេះសម្រេចចិត្តច្បាស់លាស់ថា ត្រូវបោះឆ្នោតឱ្យអ...

សាមគ្គី និង​ សាមគ្គីធម៌

ធម្មទេសនា ថ្ងៃទី២៣-៨-៦៦ របស់ភិក្ខុ យឹម-សំអឿន វត្តលង្កា ភ្នំពេញ, ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៦៦ សាមគ្គីកថា នមោ តស្ស ភគវតា អរហតោ សម្មា សម្ពុទ្ធស្ស ។ សូម​នមស្ការ ចំពោះ​ព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ (ព្រម​ទាំង​ព្រះ​ធម៌ និង​ព្រះ​អរិយសង្ឃ ដោយ​សេចក្ដី​គោរព)។ ​វេលា​នេះ អាត្មាភាព​សូម​ដក​ស្រង់​យក​ពុទ្ធភាសិតថា៖ “សុខា សង្ឃស្ស សាមគ្គី“ ប្រែថា ” សេចក្ដី​ព្រម​ព្រៀង​គ្នារវាង​ពួក​ក្រុម​នាំ​ឱ្យកើត​សន្តិ​សុខ​(ក្នុង​លោក​)“ ​ដែល​មាន​សម្ដែង​ជា​ធម្មាធិដ្ឋានក្នុង ឱវាទ​ប្បាតមោក្ខ” ជា​ធម្មស្ស​វនា​ការ ដូច​តទៅ​នេះ៖ សាមគ្គីមាន៣យ៉ាងគឺ៖ ​១. កាយសាមគ្គី = សេចក្ដី​ព្រម​ព្រៀង​គ្នា​ដោយ​កាយ គឺ​កិច្ច​ដែល​កើត​ឡើង​ក្នុង​ពួក​របស់​ខ្លួន ត្រូវ​តែ​ជួយ​ខ្នះ​ខ្នែង​ដោយ​កម្លាំង​កាយ​អប​ស្ទប​ព្រួត​គ្នា​ធ្វើ ដើម្បី​ញ៉ាំង​កិច្ច​ការ​នោះឱ្យឆាប់​សម្រេច​ដូច​បំណង​។ ម្យ៉ាង​ទៀត ​ការ​ប្រព្រឹត្តិ​ខ្លួន​ឱ្យ​​មាន​សណ្ដាប់​ធ្នាប់​ដោយ​កាយ​ដែល​មាន​របៀប​រៀបរយ​ដូច​គ្នា ហៅថា “កាយសាមគ្គី” ។ ២. វចីសាមគ្គី = សេចក្ដី​ព្រម​ព្រៀង​គ្នា​ដោយ​ពាក្យ​សំដី គឺ​ហេតុ​ការណ៍​ រឿង​រ៉ាវ ឬ កម្ម​វិធ...

Looking for a Web Based Learning?

Looking for a Web Based Learning?  What is Web based learning?  Web based learning or Online Learning is the point at which you take courses online rather than in a physical study hall. In the event that your timetable makes it difficult to go to classes, on the off chance that you favor learning at your very own pace or on the off chance that you live a long way from grounds, web based learning may be for you. With web based learning, you can: ... work all day while you study. Alison is recommended as it offers plenty of courses/subjects such as technology, language, science, health, humanities, business, math, marketing, lifestyle ... and many more.  Why not try to surf from Alison for course that interested you? Here is the link: https://alison.com/

ឱវាទខ្លះ​ត្រូវចងចាំក្នុងជីវិត​

១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។ ២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។ ៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។ ៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។ ៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។ ៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។ ៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹ...

ANFREL Offered Me Job

ANFREL is an Asia Network for Free Elections. Yesterday, ANFREL offered me a job as an interpreter/assistant for their core team which is based in Phnom Penh. I started the nine day job on May 18th, 2017 and will end it on May 26th, 2017. Then, it is likely that ANFREL will offer me another 10 day job as interpreter which will cover Phnom Penh and Kandal. This job will be from May 27th to 5th, 2017. As this is the preliminary information, I will later update what I am going to do in detail.