Skip to main content

ឱវាទខ្លះ​ត្រូវចងចាំក្នុងជីវិត​

១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។

២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។

៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។

៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។

៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។

៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។

៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ។

១. រឿង ៣ យ៉ាងដែលគួរ​បំភ្លេច​៖

  • រឿងអាយុ
  • រឿងដែលកន្លងហួស
  • រឿងដែលនាំទុក្ខដល់អ្នកដទៃ

២. ៤ យ៉ាងដែលត្រូវមាន៖

  • មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត
  • មានមិត្តដែលយល់ចិត្ត
  • មានការងារធ្វើ
  • មានផ្ទះសម្បែងសមរម្យ

៣. ៦ យ៉ាងដែលមិនគួរធ្វើ៖

  • ឃ្លានហើយតែមិនញ៉ាំ
  • ស្រេកទឹកតែមិនផឹកទឹក
  • ងងុយហើយតែមិនព្រមគេង
  • ហត់ហើយតែមិនសម្រាក
  • ឈឺហើយតែមិនព្យាបាល
  • ចាស់ហើយទើបស្ដាយក្រោយ

៤. ៧ យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយ

  • ការដែលបានកើតជាមនុស្ស
  • ការបានយល់ពីសាសនា
  • ការមានកល្យាណមិត្តល្អ
  • ការមានភាពសុចរិតជានិស្ស័យ
  • ការមានចិត្តមិនឫស្យា
  • ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់
  • ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”

៥. ២ យ៉ាងមានតម្លៃមិនអាចកាត់ថ្លៃបាន៖

  • សុខភាពផ្លូវកាយ
  • សុខភាពផ្លូវចិត្ត

៦. ទុក្ខ ៣ យ៉ាង៖

  • លះបង់មិនបាន
  • ចាញ់គេមិនបាន
  • លែងអ្វីមួយមិនបាន

៧. ទ្រព្យសម្បត្តិដ៏មានតម្លៃ ៦ យ៉ាង៖

  • រាងកាយ
  • ចំណេះដឹង
  • ក្ដីស្រមៃ
  • ទស្សនៈគតិ
  • ភាពជឿជាក់
  • ភាពក្លាហាន

Comments

Popular posts from this blog

ផល​វិបាកធ្ងន់ធ្ងរ​ពី​អំពើ​ពុក​រលួយ

អំពើ​ពុក​រលួយ​ដែលមានស្ទើរគ្រប់​ទីកន្លែង ពីលើដល់ក្រោម ធ្វើឱ្យមានផលវិបាកធ្ងន់ធ្ងរ​ចំពោះសង្គម។ ខាងក្រោមនេះ​ជា​ផលវិបាកធំៗ ដែលកើតមាន​ជាទូទៅ៖​ ផលប៉ះពាល់សេដ្ឋកិច្ច៖ ការវិនិយោគបរទេស និងក្នុងស្រុកថយចុះ ដោយសារខ្វះទំនុកចិត្ត និងស្ថិរភាព ការបែងចែកធនធានសាធារណៈ និងមូលនិធិមិនចំទិសដៅសម្រាប់​សេវាសាធារណៈសំខាន់ៗ ថ្លៃដើមនៃការធ្វើអាជីវកម្មកើនឡើងដោយសារអំពើស៊ីសំណូក សូកប៉ាន់ និងបែបបទ​មិនល្អ ការខ្ទប់​សេដ្ឋកិច្ច និងការអភិវឌ្ឍ ឥទ្ធិពលនយោបាយ៖ ធ្វើឱ្យបាត់ទំនុក​ចិត្ត​សាធារណៈ​លើ​ស្ថាប័ន​រដ្ឋាភិបាល និង​នីតិរដ្ឋ ធ្វើឱ្យ​ចុះខ្សោយនៃបទដ្ឋានប្រជាធិបតេយ្យ និងគណនេយ្យភាព ធ្វើឱ្យមាន​ការប្រមូលផ្តុំអំណាចនៅក្នុងដៃរបស់ក្រុមសម្ពន្ធជនពុករលួយ ​រាំងខ្ទប់​​គណបក្ស​ប្រឆាំង​នយោបាយ ជាពិសេស​បក្សក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល ផលប៉ះពាល់សង្គម៖ ធ្វើឱ្យមានវិសមភាពកាន់តែធ្ងន់ធ្ងរ នៅពេលដែលមន្ត្រីពុករលួយប្រើ ឬបង្វែរធនធានសាធារណៈខុសទិសដៅ ថយចុះលទ្ធភាពទទួលបានសេវាសាធារណៈប្រកបដោយគុណភាព ដូចជា ការថែទាំសុខភាព និងការអប់រំ បំផ្លិច​បំផ្លាញគុណធម៌ការងារ​ និងឱកាសការងារស្មើគ្នា បំបែកភាពល្អូកល្អើន ស្អិតរមួត និងសាមគ្គីភាព​ក្នុងសង្គម និងការចូលរួមការងារសង្គម​រប...

ព្រះពុទ្ធសាសនា និង​នយោបាយ

តាម​ទស្សនៈ​ព្រះពុទ្ធសាសនា នយោបាយ​គួរ​ត្រូវ​ដឹកនាំ​ដោយ​ គោលការណ៍ ​មេត្តា បញ្ញា/ប្រាជ្ញា និង​អហិង្សា ។ ព្រះពុទ្ធសាសនាសង្កត់ធ្ងន់លើទំនាក់ទំនងគ្នាទៅវិញទៅមកនៃសត្វលោក និង លើកកម្ពស់សុខុមាលភាព និងសុភមង្គលរបស់បុគ្គលគ្រប់រូបជាសង្គមតែមួយ ។ នៅក្នុងបរិបទនយោបាយ មានន័យថា ការផ្តោតទៅលើការបង្កើត សង្គមមួយប្រកបដោយ យុត្តិធម៌ និងសមធម៌ ដែលលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់របស់សង្គម​ ។ ការ​អប់រំ ឬ​ប្រៀនប្រដៅរបស់​​​ព្រះពុទ្ធសាសនា​ ជំរុញឱ្យអ្នកដឹកនាំគ្រប់គ្រងដោយស្មារតីទទួលខុសត្រូវខាងសីលធម៌ និង​ផ្តល់​អាទិភាព​​ដល់​​សុខុមាល​​ភាព​​របស់​​ប្រជាជន​​ជាង​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬអំណាច។ ​អ្នកដឹកនាំ​ត្រូវតែមាន​​គុណសម្បត្ដិ ដូចជា ភាពស្មោះត្រង់ សុចរិតភាព និងភាពមិនអាត្មានិយម។ គោលការណ៍ សមធម៌ យុត្តិធម៍ និងសមភាព​ គឺ​ជា​​ស្នូល​នៃ​ការយល់ដឹង​អំពី​​ទស្សនៈ​នយោបាយរបស់​ពុទ្ធសាសនា។ លើសពីនេះទៅទៀត ទស្សនវិជ្ជាពុទ្ធសាសនាលើកកម្ពស់ការចូលរួមរបស់បុគ្គលគ្រប់រូប​ក្នុងដំណើរការនយោបាយ ដោយសង្កត់ធ្ងន់លើសកម្មភាពដោយសម្បជញ្ញៈ និងសីលធម៌។ មាន​ន័យ​ថា បុគ្គល​ត្រូវ​តែ​ចូល​រួម​ក្នុង​នយោបាយ​ដោយ​មាន​សតិសម្បជញ្ញៈ មាន​ការ​យល់​ដឹង និង​ការ​តាំង​ចិត្ត​ចំពោ...

គោលដៅ​ទី១៦៖ សន្តិភាព យុត្តិធម៌​និងស្ថាប័នរឹងមាំ

លើកកម្ពស់សង្គមដែលមានសន្តិភាព និងប្រកបដោយបរិយាបន្ន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់​​នូវការទទួលបានយុត្តិធម៌សម្រាប់ប្រជាជនគ្រប់រូប និងកសាងស្ថាប័នដែលមានប្រសិទ្ធភាព គណនេយ្យភាព និងបរិយាប័ន្ននៅគ្រប់កម្រិត។ គោលដៅទី១៦ គឺអំពីការលើកកម្ពស់សង្គមប្រកបដោយសន្តិភាព និងបរិយាបន្ន ការផ្តល់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា និងការកសាងស្ថាប័នប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងបរិយាបន្ននៅគ្រប់កម្រិតទាំងអស់។ ប្រជាជន នៅគ្រប់ទីកន្លែង រស់នៅដោយគ្មានការភ័យខ្លាចនូវអំពើហិង្សាគ្រប់ទម្រង់ និងមានសុវត្ថិភាពគ្រប់ពេលក្នុង​ជីវិតរបស់ពួកគាត់ មិនថា ជាតិសាសន៍ ជំនឿ ឬនិន្នាការផ្លូវភេទរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ជម្លោះហិង្សាដែលកំពុងកើតមាន​ជា​បន្ត និងថ្មីៗ នៅជុំវិញពិភពលោកកំពុងធ្វើដំណើរប្រាសចាកមាគ៌ាសកលលោកឆ្ពោះ​ទៅកាន់សន្តិភាព និងប្រាសចាក​ពី​ការ​សម្រេចជោគជ័យ​នូវគោលដៅទី១៦នេះ​។ ជាការគួរឱ្យព្រួយបារម្ភណាស់ ដែលនៅឆ្នាំ២០២២ យើងបានឃើញជាក់ស្ដែង​នូវមរណភាព​ជនស៊ីវិលទាក់ទងនឹងជម្លោះ កើនឡើងច្រើនជាង​​៥០ភាគរយ ដែលនេះ​ជាលើកដំបូងចាប់តាំងពីប្រទេសនានា​បាន​អនុម័តរបៀបវារៈ​សម្រាប់សម្រេចគោលដៅនៅឆ្នាំ​២០៣០ - ដែលមរណភាពនេះ ភាគច្រើនដោយ​សារតែសង្គ្រា...