Skip to main content

គោលដៅ​ទី១៦៖ សន្តិភាព យុត្តិធម៌​និងស្ថាប័នរឹងមាំ

លើកកម្ពស់សង្គមដែលមានសន្តិភាព និងប្រកបដោយបរិយាបន្ន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់​​នូវការទទួលបានយុត្តិធម៌សម្រាប់ប្រជាជនគ្រប់រូប និងកសាងស្ថាប័នដែលមានប្រសិទ្ធភាព គណនេយ្យភាព និងបរិយាប័ន្ននៅគ្រប់កម្រិត។

គោលដៅទី១៦ គឺអំពីការលើកកម្ពស់សង្គមប្រកបដោយសន្តិភាព និងបរិយាបន្ន ការផ្តល់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា និងការកសាងស្ថាប័នប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងបរិយាបន្ននៅគ្រប់កម្រិតទាំងអស់។ ប្រជាជន នៅគ្រប់ទីកន្លែង រស់នៅដោយគ្មានការភ័យខ្លាចនូវអំពើហិង្សាគ្រប់ទម្រង់ និងមានសុវត្ថិភាពគ្រប់ពេលក្នុង​ជីវិតរបស់ពួកគាត់ មិនថា ជាតិសាសន៍ ជំនឿ ឬនិន្នាការផ្លូវភេទរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ ជម្លោះហិង្សាដែលកំពុងកើតមាន​ជា​បន្ត និងថ្មីៗ នៅជុំវិញពិភពលោកកំពុងធ្វើដំណើរប្រាសចាកមាគ៌ាសកលលោកឆ្ពោះ​ទៅកាន់សន្តិភាព និងប្រាសចាក​ពី​ការ​សម្រេចជោគជ័យ​នូវគោលដៅទី១៦នេះ​។ ជាការគួរឱ្យព្រួយបារម្ភណាស់ ដែលនៅឆ្នាំ២០២២ យើងបានឃើញជាក់ស្ដែង​នូវមរណភាព​ជនស៊ីវិលទាក់ទងនឹងជម្លោះ កើនឡើងច្រើនជាង​​៥០ភាគរយ ដែលនេះ​ជាលើកដំបូងចាប់តាំងពីប្រទេសនានា​បាន​អនុម័តរបៀបវារៈ​សម្រាប់សម្រេចគោលដៅនៅឆ្នាំ​២០៣០ - ដែលមរណភាពនេះ ភាគច្រើនដោយ​សារតែសង្គ្រាមនៅអ៊ុយក្រែន។

កម្រិតយ៉ាងខ្ពស់នៃអំពើហិង្សាប្រដាប់អាវុធ និងអសន្តិសុខនេះ មានឥទ្ធិពល​ធ្វើឱ្យមាន​ការ​បំផ្លាញដល់ការអភិវឌ្ឍ​ប្រទេស ខណៈពេលដែលអំពើហិង្សាផ្លូវភេទ ឧក្រិដ្ឋកម្ម ការកេងប្រវ័ញ្ច និងការធ្វើទារុណកម្ម កើតមានជាទូទៅ នៅពេលដែលមានជម្លោះ ឬគ្មាននីតិរដ្ឋ ហើយប្រទេសនានាត្រូវតែចាត់វិធានការដើម្បីការពារប្រជាជន​ដែល​ប្រឈមហានិភ័យបំផុត។

រដ្ឋាភិបាល សង្គមស៊ីវិល និងសហគមន៍ត្រូវធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះ និងអសន្តិសុខ។ ការពង្រឹងនីតិរដ្ឋ និងការលើកកម្ពស់សិទ្ធិមនុស្ស គឺជាគន្លឹះនៃដំណើរការ​ស្វែងរក​ដំណោះស្រាយ​នេះ ក៏ដូចជាកាត់បន្ថយលំហូរនៃអាវុធខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការធានាឱ្យមានការចូលរួមជាបរិយាបន្ន​គ្រប់ពេលវេលា។

ហេតុអ្វីខ្ញុំ​ត្រូវខ្វល់?

កម្រិតយ៉ាងខ្ពស់នៃអំពើហិង្សាប្រដាប់អាវុធ និងអសន្តិសុខនេះ មានឥទ្ធិពល​ធ្វើឱ្យមាន​ការ​បំផ្លាញដល់ការអភិវឌ្ឍ​ប្រទេស ខណៈពេលដែលអំពើហិង្សាផ្លូវភេទ ឧក្រិដ្ឋកម្ម ការកេងប្រវ័ញ្ច និងការធ្វើទារុណកម្ម កើតមានជាទូទៅ នៅពេលដែលមានជម្លោះ ឬគ្មាននីតិរដ្ឋ។

រដ្ឋាភិបាល សង្គមស៊ីវិល និងសហគមន៍ត្រូវធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះ និងអសន្តិសុខ​។ ការពង្រឹងនីតិរដ្ឋ និងការលើកកម្ពស់សិទ្ធិមនុស្ស គឺជាគន្លឹះនៃដំណើរការ​ស្វែងរក​ដំណោះស្រាយ​នេះ ក៏ដូចជាកាត់បន្ថយលំហូរនៃអាវុធខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការធានាឱ្យមានការចូលរួមជាបរិយាបន្ន​គ្រប់ពេលវេលា។

តើ​ នៅ​កន្លែង​ដែល​ខ្ញុំ​រស់នៅ​ត្រូវអនុវត្ត​ដោយ​របៀប​ណា?

គោលដៅទី១៦ ស្របតាមក្របខណ្ឌធំទូលាយ​នៃ​សិទ្ធិមនុស្ស ដោយលើកកម្ពស់សង្គម ដែលមាន​ការ​គោរព និងផ្ដល់តម្លៃខ្ពស់​ដល់​សិទ្ធិបុគ្គល ក៏ដូចជាសិទ្ធិឯកជនភាព សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។

សន្តិភាព​គឺជា​លក្ខខណ្ឌ​ចាំបាច់​ជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច។ បើគ្មានសន្តិភាពទេ សង្គមតែងតែញាំញីដោយជម្លោះ អំពើហិង្សា និងអស្ថិរភាព ដែលអាចរារាំង​ដល់​វឌ្ឍនភាព និងបណ្តាលឱ្យបាត់បង់​ជីវិត និង​ធនធាន។

សិទ្ធិទទួលបានយុត្តិធម៌ស្មើៗគ្នាគឺចាំបាច់សម្រាប់ការការពារសិទ្ធិបុគ្គល ការដោះស្រាយវិវាទ និងធានាថាប្រជាជនដែលងាយរងគ្រោះមិនត្រូវបានផាត់ចេញពីសង្គម ឬធ្វើបាប។

បទល្មើស​ដែលគំរាមកំហែងដល់សង្គមសន្តិភាព រួមទាំងអំពើមនុស្សឃាត ការជួញដូរមនុស្ស​ និងបទល្មើស​រៀបចំផ្សេងៗទៀត ក៏ដូចជាច្បាប់ដែលរើសអើង ឬការអនុវត្តច្បាប់ដោយរើសអើង​ ប៉ះពាល់ដល់ប្រទេសទាំងអស់។

ចុះបើយើងមិនចាត់វិធានការ?

អំពើហិង្សាដោយប្រដាប់អាវុធ និងអសន្តិសុខ មានឥទ្ធិពលដែលបំផ្លាញដល់ការអភិវឌ្ឍប្រទេស ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ហើយជារឿយៗបណ្តាលឱ្យមាន​ទុក្ខ​យូរអង្វែងនៅតាមសហគមន៍នានា។

អំពើហិង្សាក៏ប៉ះពាល់ដល់សុខភាព ការអភិវឌ្ឍ និងសុខុមាលភាពរបស់កុមារ និងសមត្ថភាពនៃ​ការលូតលាស់របស់កុមារដែរ។ វាបណ្តាលឱ្យមានរបួសផ្លូវចិត្ត​ និងធ្វើឱ្យបរិយាបន្ន​សង្គមចុះខ្សោយ។

កង្វះសិទ្ធិទទួលបានយុត្តិធម៌មានន័យថា ជម្លោះនៅតែមិនអាចដោះស្រាយបាន ហើយប្រជាជនមិនអាចទទួលបានការការពារ និងដោះស្រាយទេ។ បណ្ដា​ស្ថាប័នដែលមិនដំណើរការ​ទៅតាម​ច្បាប់ ងាយនឹងទទួលរងនូវអំពើបំពានតាមទំនើង​ចិត្ត និងការប្រើអំណាច​ដោយបំពាន ហើយមិនមានសមត្ថភាពច្រើន​ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជនគ្រប់គ្នា​ទេ​។

ការផាត់ចេញ និងការរើសអើង​ប្រជាជនទន់ខ្សោយ ក្រីក្រ​ មិនត្រឹមតែរំលោភសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវា​ថែមទាំងបង្កឱ្យមានការអាក់អន់ស្រពន់ចិត្ត និងភាពច្របូកច្របល់ និងអាចបង្កឱ្យកើនឡើងនូវអំពើហិង្សា​ក្នុងសង្គម​​ថែម​ទៀតផង។

តើយើងអាចធ្វើអ្វីបាន?

អនុវត្ត ឬប្រើ​សិទ្ធិរបស់អ្នក (សិទ្ធិស្រប​រដ្ឋធម្មនុញ្ញ​) ដើម្បី​ធ្វើឱ្យមន្ត្រីជាប់ឆ្នោត​ធ្វើការដោយការ​ទទួលខុសត្រូវ (មានគណនេយ្យភាព) ប្រើសេរីភាពនៃទទួលព័ត៌មាន និងចែករំលែកមតិ គំនិត ឬយោបល់​របស់អ្នកជាមួយតំណាងរាស្ត្រ, ក្រុមប្រឹក្សាឃុំសង្កាត់របស់អ្នក។ លើកកម្ពស់បរិយាបន្ន (ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ) និងគោរពមនុស្សដែលមានដើមកំណើត ជាតិសាសន៍ សាសនា ភេទ ទំនោរផ្លូវភេទ ឬទស្សនៈផ្សេង​ៗ​​គ្នា​។

More information in English: Sustainable Development Goals


Comments

Popular posts from this blog

ព្រះពុទ្ធសាសនា និង​នយោបាយ

តាម​ទស្សនៈ​ព្រះពុទ្ធសាសនា នយោបាយ​គួរ​ត្រូវ​ដឹកនាំ​ដោយ​ គោលការណ៍ ​មេត្តា បញ្ញា/ប្រាជ្ញា និង​អហិង្សា ។ ព្រះពុទ្ធសាសនាសង្កត់ធ្ងន់លើទំនាក់ទំនងគ្នាទៅវិញទៅមកនៃសត្វលោក និង លើកកម្ពស់សុខុមាលភាព និងសុភមង្គលរបស់បុគ្គលគ្រប់រូបជាសង្គមតែមួយ ។ នៅក្នុងបរិបទនយោបាយ មានន័យថា ការផ្តោតទៅលើការបង្កើត សង្គមមួយប្រកបដោយ យុត្តិធម៌ និងសមធម៌ ដែលលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់របស់សង្គម​ ។ ការ​អប់រំ ឬ​ប្រៀនប្រដៅរបស់​​​ព្រះពុទ្ធសាសនា​ ជំរុញឱ្យអ្នកដឹកនាំគ្រប់គ្រងដោយស្មារតីទទួលខុសត្រូវខាងសីលធម៌ និង​ផ្តល់​អាទិភាព​​ដល់​​សុខុមាល​​ភាព​​របស់​​ប្រជាជន​​ជាង​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬអំណាច។ ​អ្នកដឹកនាំ​ត្រូវតែមាន​​គុណសម្បត្ដិ ដូចជា ភាពស្មោះត្រង់ សុចរិតភាព និងភាពមិនអាត្មានិយម។ គោលការណ៍ សមធម៌ យុត្តិធម៍ និងសមភាព​ គឺ​ជា​​ស្នូល​នៃ​ការយល់ដឹង​អំពី​​ទស្សនៈ​នយោបាយរបស់​ពុទ្ធសាសនា។ លើសពីនេះទៅទៀត ទស្សនវិជ្ជាពុទ្ធសាសនាលើកកម្ពស់ការចូលរួមរបស់បុគ្គលគ្រប់រូប​ក្នុងដំណើរការនយោបាយ ដោយសង្កត់ធ្ងន់លើសកម្មភាពដោយសម្បជញ្ញៈ និងសីលធម៌។ មាន​ន័យ​ថា បុគ្គល​ត្រូវ​តែ​ចូល​រួម​ក្នុង​នយោបាយ​ដោយ​មាន​សតិសម្បជញ្ញៈ មាន​ការ​យល់​ដឹង និង​ការ​តាំង​ចិត្ត​ចំពោ...

គណបក្សនយោបាយមូលដ្ឋានថ្មី (ឯកសារដើមពី VOA ជាភាសាអង់គ្លេស) ត្រូវបានប្រកាស

  ស្ថាបនិក​ និងតំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម) ឈរ​បង្ហាញ​មុខ​ក្រោយការបោះឆ្នោត​នៅថ្ងៃទី០២ ខែសីហា ឆ្នាំ​២០១៥ នៅផ្ទះមួយនៅក្នុងខណ្ឌ​សែន សុខ រាជធានីភ្នំពេញ (រូបថត​ដោយ Hul Reaksmey/VOA Khmer)   រាជធានី​ភ្នំពេញ —  ស្ថាបនិក​បណ្តាញ​សង្គម​ដ៏​ល្បី​មួយ​បាន​ប្រកាស​បង្កើត​គណបក្ស​នយោបាយ​ថ្មី។ ក្រុម​ស្ថាបនិកបាននិយាយ​នៅក្នុងសេចក្តីប្រកាសមួយថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានគោលបំណងកាត់បន្ថយអំពើពុករលួយ និងបង្កើនយុត្តិធម៌សង្គម ។ លោក [សាម អ៊ីន] ថ្នាក់ដឹកនាំ​ ​និង​ជា​ស្ថាបនិកមួយរូបនៃ​​​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​បាន​ប្រាប់វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ផ្សាយភាសាខ្មែរ នៅ​ក្នុង​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យថា៖ គណបក្ស​នេះ​​ខុស​ពី (គណបក្សផ្សេង)​ ដោយ​អនុវត្ត​វិមជ្ឈការ​​​នៅ​​មូលដ្ឋាន ​។ លោក [សាម អ៊ីន] និងស្ថាបនិកគណបក្សផ្សេងទៀតនិយាយថា វិធីសាស្រ្តបែបនេះនឹងបង្កើត​នូវ “លទ្ធិប្រជាធិបតេយ្យពិតប្រាកដ” នៅក្នុងប្រទេសដែលនៅតែនិយម​​អំណាចមជ្ឈការ និងបុគ្គល ហើយដើរតាមគំរូនយោបាយដែលធ្វើបានតិចតួចចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបង្កើតរដ្ឋកម្ពុជាទំនើប។ លោក [សាម អ៊ីន] មាននិយាយថា គណបក្ស...