លើកកម្ពស់សង្គមដែលមានសន្តិភាព និងប្រកបដោយបរិយាបន្ន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់នូវការទទួលបានយុត្តិធម៌សម្រាប់ប្រជាជនគ្រប់រូប និងកសាងស្ថាប័នដែលមានប្រសិទ្ធភាព គណនេយ្យភាព និងបរិយាប័ន្ននៅគ្រប់កម្រិត។ គោលដៅទី១៦ គឺអំពីការលើកកម្ពស់សង្គមប្រកបដោយសន្តិភាព និងបរិយាបន្ន ការផ្តល់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា និងការកសាងស្ថាប័នប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងបរិយាបន្ននៅគ្រប់កម្រិតទាំងអស់។ ប្រជាជន នៅគ្រប់ទីកន្លែង រស់នៅដោយគ្មានការភ័យខ្លាចនូវអំពើហិង្សាគ្រប់ទម្រង់ និងមានសុវត្ថិភាពគ្រប់ពេលក្នុងជីវិតរបស់ពួកគាត់ មិនថា ជាតិសាសន៍ ជំនឿ ឬនិន្នាការផ្លូវភេទរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ជម្លោះហិង្សាដែលកំពុងកើតមានជាបន្ត និងថ្មីៗ នៅជុំវិញពិភពលោកកំពុងធ្វើដំណើរប្រាសចាកមាគ៌ាសកលលោកឆ្ពោះទៅកាន់សន្តិភាព និងប្រាសចាកពីការសម្រេចជោគជ័យនូវគោលដៅទី១៦នេះ។ ជាការគួរឱ្យព្រួយបារម្ភណាស់ ដែលនៅឆ្នាំ២០២២ យើងបានឃើញជាក់ស្ដែងនូវមរណភាពជនស៊ីវិលទាក់ទងនឹងជម្លោះ កើនឡើងច្រើនជាង៥០ភាគរយ ដែលនេះជាលើកដំបូងចាប់តាំងពីប្រទេសនានាបានអនុម័តរបៀបវារៈសម្រាប់សម្រេចគោលដៅនៅឆ្នាំ២០៣០ - ដែលមរណភាពនេះ ភាគច្រើនដោយសារតែសង្គ្រា...
Belief in the GDP's core value: Solidarity, Justice, Non-Violence, Freedom, and Integrity.