មន្តអាគមគាថា យ័ន្តកថា កើតឡើងអំពីការមិនដឹងនូវសច្ចភាពនៃជីវិត។ រឿងទាំងអស់នេះ បើទោះ ជាមានប្រសិទ្ធភាព ក៏ព្រះសម្មាសម្ពុទ្ធទ្រង់ហាមភិក្ខុសង្ឃមិនឱ្យធ្វើដែរ គឺហាមទាំងធ្វើឱ្យគេ ហាមទាំងធ្វើប្រើខ្លួនឯង ព្រោះជាវិជ្ជាមួយដែលបិទបាំងនូវចំណេះដឹងក្នុងរឿងជីវិត ជាវិជ្ជានាំឱ្យមនុស្សជឿខុស ព្រះអង្គទ្រង់ហៅថា តិរច្ឆានវិជ្ជា (វិជ្ជាដែលទទឹងទាស់ ឬខ្ទាស់នឹងច្បាប់ធម្មជាតិ)។ វិជ្ជាដែលគេជឿថាខ្លាំងពូកែ មិនមែនសុទ្ធតែមិនសក្តិសិទ្ធនោះទេ ប៉ុន្តែពីបុរាណកាលមក អ្នករៀនវិជ្ជាទាំងនោះ ត្រូវតែមានត្រណមតឹងរឹងទើបអាចរក្សាមន្តានុភាពបាន។ ម្យ៉ាងទៀត គ្រូពីបុរាណ មុននឹងបង្រៀន ឬផ្ទេរវិជ្ជាទាំងនោះដល់សិស្ស ពួកគាត់តែងតែពិសោធទឹកចិត្តសិស្ស ថាតើសិស្សនោះអួតក្អេងក្អាងឬល្មោភលោភលន់ដែរឬទេ។ ត្រណមដែលអ្នករៀនរបៀនទាំងនោះត្រូវតមមានដូចជា៖ មិនឱ្យយកវិជ្ជាទាំងនោះទៅរកស៊ី គឺទុកគ្រាន់តែការពារខ្លួន ឬទុកគ្រាន់តែសង្គ្រោះអ្នកដទៃ ដោយមិនឱ្យទាមទារសគុណ...
Belief in the GDP's core value: Solidarity, Justice, Non-Violence, Freedom, and Integrity.