Skip to main content

Posts

Showing posts from May, 2024

តើវាពិតជាពិបាកយល់ណាស់ មែនទេ?

ប្រជាធិបតេយ្យ គឺជាប្រព័ន្ធនយោបាយមួយដែលអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃ​របស់ប្រជាពលរដ្ឋ (រដ្ឋធម្មនុញ្ញ មាត្រា​៥១ថ្មី)។ ប្រព័ន្ធប្រជាធិបតេយ្យ អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ ចូលរួមក្នុងដំណើរការនៃ​ការ​សម្រេចចិត្ត និងនិយាយ ឬ​បញ្ចេញមតិ​ ​​អំពីការគ្រប់គ្រងប្រទេសរបស់ខ្លួន​។ ជាធម្មតា​ ប្រជាធិបតេយ្យ ត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃសង្គមទំនើប ដែលផ្តល់តម្លៃលើ សិទ្ធិ សេរីភាព និងសមភាព របស់ប្រជាពលរដ្ឋគ្រប់រូប​។ នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ ប្រជាពលរដ្ឋ បោះឆ្នោត​ជ្រើសរើស​តំណាង (តំណាងរាស្ត្រ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់)។ តំណាងរាស្ត្រ ឬ​ក្រុមប្រឹក្សា​ឃុំសង្កាត់ ត្រូវធ្វើការ​ជំនួស​​ប្រជាពលរដ្ឋ​ម្ចាស់អំណាច ក្នុងការបង្កើត ឬតាក់តែង​ច្បាប់ និងគោលនយោបាយផ្សេងៗ​ជាប្រយោជន៍សង្គម​ជាតិ។ តំណាងរាស្ត្រ និងក្រុមប្រឹក្សា​ឃុំសង្កាត់ ទាំងនេះត្រូវទទួលខុសត្រូវចំពោះប្រជា​ពលរដ្ឋ ហើយត្រូវ​ប្រជាពលរដ្ឋ​ បោះឆ្នោតទម្លាក់ប្រសិនបើ ​តំណាងរាស្ត្រ​ និងក្រុមប្រឹក្សា​ឃុំសង្កាត់ទាំងនេះ មិនទទួលខុសត្រូវចំពោះការងារ ​ឬ​​សកម្មភាពរបស់ខ្លួន តាមរយៈការបោះឆ្នោតទៀងទាត់​៥ឆ្នាំម្ដង​​។ លទ្ធិប្រជាធិបតេយ្យ ក៏មានន័យថា ការការពារ សិទ្ធិ និងសេរីភាព របស់​ប្រជាពលរដ្ឋ​ម...