ធម្មទេសនា ថ្ងៃទី២៣-៨-៦៦ របស់ភិក្ខុ យឹម-សំអឿន វត្តលង្កា ភ្នំពេញ, ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៦៦ សាមគ្គីកថា នមោ តស្ស ភគវតា អរហតោ សម្មា សម្ពុទ្ធស្ស ។ សូមនមស្ការ ចំពោះព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះអង្គនោះ (ព្រមទាំងព្រះធម៌ និងព្រះអរិយសង្ឃ ដោយសេចក្ដីគោរព)។ វេលានេះ អាត្មាភាពសូមដកស្រង់យកពុទ្ធភាសិតថា៖ “សុខា សង្ឃស្ស សាមគ្គី“ ប្រែថា ” សេចក្ដីព្រមព្រៀងគ្នារវាងពួកក្រុមនាំឱ្យកើតសន្តិសុខ(ក្នុងលោក)“ ដែលមានសម្ដែងជាធម្មាធិដ្ឋានក្នុង ឱវាទប្បាតមោក្ខ” ជាធម្មស្សវនាការ ដូចតទៅនេះ៖ សាមគ្គីមាន៣យ៉ាងគឺ៖ ១. កាយសាមគ្គី = សេចក្ដីព្រមព្រៀងគ្នាដោយកាយ គឺកិច្ចដែលកើតឡើងក្នុងពួករបស់ខ្លួន ត្រូវតែជួយខ្នះខ្នែងដោយកម្លាំងកាយអបស្ទបព្រួតគ្នាធ្វើ ដើម្បីញ៉ាំងកិច្ចការនោះឱ្យឆាប់សម្រេចដូចបំណង។ ម្យ៉ាងទៀត ការប្រព្រឹត្តិខ្លួនឱ្យមានសណ្ដាប់ធ្នាប់ដោយកាយដែលមានរបៀបរៀបរយដូចគ្នា ហៅថា “កាយសាមគ្គី” ។ ២. វចីសាមគ្គី = សេចក្ដីព្រមព្រៀងគ្នាដោយពាក្យសំដី គឺហេតុការណ៍ រឿងរ៉ាវ ឬ កម្មវិធ...
Belief in the GDP's core value: Solidarity, Justice, Non-Violence, Freedom, and Integrity.